ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងកាត់បន្ថយយន្តហោះ និងនាវាចម្បាំង ការពារអឺរ៉ុប ដើម្បីបង្ខំឱ្យណាតូ ចេះរស់ដោយខ្លួនឯង
កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថា សហរដ្ឋអាមេរិកបានប្រកាសពីគម្រោងកាត់បន្ថយចំនួនយន្តហោះ និងនាវាចម្បាំងយ៉ាងច្រើន ដែលធ្លាប់ផ្តល់ជូនសម្រាប់ប្រតិបត្តិការរបស់អង្គការណាតូ (NATO) នៅអឺរ៉ុប។ ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមការលើកឡើងដដែលៗរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដកទ័ព និងសព្វាវុធពីតំបន់អឺរ៉ុប។
គម្រោងនេះ នឹងកំណត់សមត្ថភាពរបស់ណាតូ ក្នុងការបើកការវាយប្រហារចម្ងាយឆ្ងាយ និងធ្វើការឃ្លាំមើល។

ការចុះផ្សាយដដែលលើកឡើងថា ផែនការរបស់សហរដ្ឋអាមេរិករួមមានការកាត់បន្ថយចំនួនយន្តហោះចម្បាំង F-16 និង F-15E ពីជាង ១៥០គ្រឿង មកត្រឹម ១០០គ្រឿង ក៏ដូចជាការកាត់បន្ថយយន្តហោះឈ្លបយកការណ៍តាមសមុទ្រពី ២៦គ្រឿងមកត្រឹម ១៥គ្រឿង និងការដកយន្តហោះដឹកប្រេងឥន្ធនៈទាំង ៨គ្រឿងដែលខ្លួនធ្លាប់ផ្តល់ជូនអឺរ៉ុប។
កាសែត New York Times បន្ថែមទៀតថា សហរដ្ឋអាមេរិកក៏មានបំណងដាក់ពង្រាយនាវាមុជទឹកបាញ់មីស៊ីល និងនាវាផ្ទុកយន្តហោះឡើងវិញ រួមជាមួយនឹងនាវាចម្បាំងនិងយន្តហោះចម្បាំងជាច្រើនគ្រឿងដែលចូលរួមក្នុងបេសកកម្មរបស់នាវាផ្ទុកយន្តហោះនេះ ដោយបន្ថែម ក្រុមយន្តហោះទម្លាក់គ្រាប់បែកមួយក្នុងចំណោមពីរក្រុម ត្រូវបានចាត់តាំងពីមុនសម្រាប់ការពារជាតិអឺរ៉ុបក៏អាចនឹងត្រូវបានផ្លាស់ប្តូរទីតាំងផងដែរ។
អ្នកនាំពាក្យរបស់អង្គការណាតូ លោកស្រី Allison Hart ប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា៖ « តាមប្រវត្តិសាស្ត្រមានការពឹងផ្អែកខ្លាំងពេកលើកងកម្លាំង និងសមត្ថភាពរបស់សហរដ្ឋអាមេរិក។ នៅពេលដែលអឺរ៉ុប និងកាណាដាវិនិយោគកាន់តែច្រើនលើវិស័យការពារជាតិ និងអភិវឌ្ឍសមត្ថភាពកាន់តែច្រើន តុល្យភាពនៃការទទួលខុសត្រូវអាចផ្លាស់ប្តូរ»។
លោកស្រី Hart និយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា៖ « ផែនការនេះនឹងពង្រឹងវិស័យការពារជាតិរបស់អង្គការណាតូ ដោយកាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តតែមួយ និងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរកាន់តែទូលំទូលាយកំពុងកើតឡើង នៅក្នុងសម្ព័ន្ធភាព»៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


