ព័ត៌មានជាតិ
អ្នកនាំពាក្យជំរុញឲ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយលោក គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងអ្នកផលិតមាតិកាឌីជីថល គឺជាយន្តការដ៏សំខាន់ក្នុងការចាប់យកព័ត៌មានពីមូលដ្ឋាន និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញអាចដោះស្រាយបានទាន់ពេលវេលា។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មាន បង្កើតបណ្តាញទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីធានាថា ព័ត៌មានត្រូវបានផ្ដល់ជូនត្រឹមត្រូវ និងទាន់ពេលវេលា។ យន្តការនេះនឹងជួយលុបបំបាត់ការផ្សព្វផ្សាយដែលបង្កឱ្យមានការភាន់ច្រឡំ និងរក្សាសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ មន្ទីរព័ត៌មានត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការផលិតមាតិកាឌីជីថលថ្មីៗ ដែលផ្តោតលើការអភិវឌ្ឍខេត្ត ការយល់ដឹងពីសុខភាព និងការដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា មន្ទីរព័ត៌មានដើរតួជាសេនាធិការជូនរដ្ឋបាលរាជធានី-ខេត្ត។ រាល់ហេតុការណ៍នានា មន្ទីរព័ត៌មានត្រូវតាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំរាជធានី-ខេត្ត តាមរយៈអភិបាលរងទទួលបន្ទុក ដើម្បីសុំគោលការណ៍ណែនាំ ឈានទៅការបកស្រាយបំភ្លឺការពិតជូនសាធារណជនបានទាន់ពេលវេលា សម្រាប់លើការកសាងទំនាក់ទំនង និងការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរឈានឡើងជាបន្តបន្ទាប់ ទោះបីនៅមានចំណុចត្រូវពង្រឹង ដែលក្នុងនោះយើងត្រូវជំរុញការបន្តសហការគ្នារវាងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក ឱក វណ្ណា អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារសាធារណមតិ តំណាងឱ្យលោក ពៅ សុខនប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្ដល់អនុសាសន៍ និងតម្រង់ទិសការងារសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានចាត់ទុកការតម្រង់ទិសនេះថា ជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិនៅក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើង៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


