ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សុំជួប ពូទីន ចរចាគ្នា ក្រោយរុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំ សម្លាប់មនុស្ស ១១នាក់ ខ្ទេចទាំងវិហារ ចុះបញ្ជី យូណេស្កូ
ក្រោយពេលរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀត លើអ៊ុយក្រែន ឈានដល់ធ្វើឲ្យខូចខាតដល់ ព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌ របស់អង្គការយូណេស្កូនោះ ស្រាប់តែពេលនេះ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើទៅកាន់មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ចរចាគ្នា ខណៈសំណើនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

សារព័ត៌មាន South China Morning Post បានដកស្រង់សម្តី លោក ហ្សេលេនស្គី ដែលនិយាយ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា លោក មានឆន្ទៈក្នុងការជួបជាមួយសមភាគីរុស្ស៊ី នៅ សហរដ្ឋអាមេរិក ព្រោះលោក ពូទីន ប្រហែលពិបាកបដិសេធណាស់ ចំពោះសំណើបែបនេះ។
ទោះយ៉ាងណា មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយ ពីសំណាក់ភាគី រុស្ស៊ីទេ។

សំណើរបស់លោកហ្សេលេនស្គី កើតឡើងបន្ទាប់ពី រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបាញ់មីស៊ីល ៧០គ្រាប់ និងដ្រូនជាង ៦០០គ្រឿង នៅទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ១១នាក់ និងធ្វើឲ្យរាប់សិបនាក់ទៀត រងរបួស។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ការវាយប្រហារនោះ បង្កឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិហារ Kyiv-Pechersk Lavra អាយុកាល ១ ០០០ ឆ្នាំ ដែលជាទីតាំងប្រវត្តិសាស្ត្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ។

ការវាយប្រហារនោះផងដែរ កើតឡើង ចំពេលលោកត្រាំ និយាយទូរស័ព្ទ ជាមួយលោក ពូទីន ស្ដីពីសង្គ្រាមនៅអ៊ុយក្រែន។
បើតាមការបញ្ជាក់ពីជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov, នៅក្នុងកិច្ចសន្ទនា រយៈពេលជិតមួយម៉ោងនោះ លោក ត្រាំ ជំរុញឲ្យមានការបញ្ចប់សង្គ្រាម និងបង្ហាញពីបំណង ចង់ឲ្យទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីត្រឡប់មកល្អប្រសើរឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


