កីឡា
លោក សាន សុក្រិត វត្តមានរបស់ វឿន វាសនា នឹងធ្វើឲ្យវិសាខារឹតតែខ្លាំង ប៉ុន្តែត្រូវកែប្រែចំណុចខ្វះខាតខ្លះ
គ្រូបង្វឹកបាល់ទះដែលជាជើងចាស់មួយរូបគឺលោក សាន សុក្រិត ថាវត្តមានកីឡាករឆ្នើម វឿន វាសនា មកជួយក្រុមវិសាខានៅជុំទី២ តេជោលីគនឹងធ្វើឲ្យក្រុមមួយនេះរឹតតែខ្លាំង ប៉ុន្តែត្រូវកែប្រែចំណុចមួយខ្វះខាតចំនួនផងដែរដូចជាការអ្នកប៉ះសេ និងការលេងឯកជនតែម្នាក់ឯងជាដើម។

កីឡាករចំណូលថ្មីរបស់វិសាខា
លោក សាន សុក្រិត យល់ឃើញថា ការវិលត្រឡប់មកវិញរបស់ វឿន វាសនា ទាន់នៅជុំទី២ តេជោលីគនេះគឺល្អខ្លាំង និងអាចជួយក្រុមវិសាខាបានច្រើនតែម្ដង។ កីឡាករក្នុងក្រុមភាគច្រើនគឺរូបគេបានស្គាល់ និងធ្លាប់ហ្វឹកហាត់ និងបានប្រកួតជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែអ្វីដែលរូបគេមិនទាន់ដឹង ឬយល់ចិត្តគ្នានោះគឺអ្នកប៉ះសេជនជាតិហ្វីលីពីន Retamar ប៉ុណ្ណោះ។

កីឡាករ វឿន វាសនា
គ្រូបង្វឹករូបនេះជឿជាក់លើសមត្ថភាព វឿន វាសនា នៅពេលនេះគ្រាន់តែត្រូវការការសហការគ្នាឲ្យបានល្អតែប៉ុណ្ណោះ ចំណែកសមត្ថភាព បច្ចេកទេសមានអស់ហើយ។ យ៉ាងណាបើមាន វាសនា មកជួយក្ដី ប៉ុន្តែវិសាខាក៏ត្រូវពង្រឹងចំពោះលីប្រូទាំងចាស់ និងក្មេង នាពេលបច្ចុប្បន្ននេះឲ្យមានសមត្ថភាពកាន់តែប្រសើរជាងនេះផងដែរពិសេសការចាប់សេវា។ មួយវិញទៀតកីឡាករហ្វីលីពីន Retamar ក៏លោកមើលឃើញថាលេងមិនទាន់យល់ចិត្តគ្នាក្នុងក្រុមប៉ុន្មានដែរ។ Retamar គួរស្វែងយល់ពីការប្រកួតឲ្យបានច្រើនជាងនេះជុំវិញក្លឹបទាំង ៥ផ្សេងៗដែលនឹងត្រូវប៉ះគ្នាជាថ្មីនៅជុំទី២។ ចំណុចសំខាន់មួយទៀតនោះធ្វើយ៉ាងណាឲ្យកីឡាករលេងស្មារតីជាក្រុមកុំព្យាយាមលេងបែបឯកជនម្នាក់ឲ្យសោះគឺក្រុមទាំងមូលល្អហើយ។

កីឡាករ វឿន វាសនា
បញ្ជាក់ដែរថា សមាគមបាល់ទះវិសាខានៅវគ្គវិលជុំសន្សំពិន្ទុជុំទី២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះប្រកាសនាំយកកីឡាករថ្មីចំនួន ៣រូបរួមមាន វឿន វាសនា ជនជាតិខ្មែរ កីឡាករ KEVIN KOBRINE ជនជាតិអាមេរិក និង RENAN MICHELUCCI MORALEZ ជនជាតិប្រេស៊ីល។ ក្រុមខ្លាំងមួយនេះក៏មិនបានបញ្ជាក់ដែរថាបានចម្រុះចេញកីឡាករបរទេសណាខ្លះដែរដែលមានស្រាប់នៅជុំទី១ នោះទេ។ ជិតមកដល់ថ្ងៃប្រកួតតេជោលីគជុំទី២ នេះមានតែក្លឹបបាល់ទះធំៗចំនួន ៣ប៉ុណ្ណោះដែលប្រកាសនាំយកកីឡាករបរទេសមកជួយក្រុមគឺវិសាខា បញ្ជាការដ្ឋានអង្គរក្ស និងស្នងការខេត្តស្វាយរៀង៕

លោក សាន សុក្រិត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


