ព័ត៌មានអន្ដរជាតិ
ចប់កិច្ចប្រជុំ G7 ភ្លាម! ហ្សេលេនស្គី ឆ្លៀតជជែកជាមួយ ត្រាំ និង ម៉ាក្រុង ប្រញាប់រកគន្លឹះបញ្ចប់សង្គ្រាម
បន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុងអេវីយ៉ង់ បានបញ្ចប់ទៅភ្លាម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឆ្លៀតឱកាស ជជែកពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ដើម្បីរៀបចំផែនការការងាររួមគ្នា ដែលលោកជឿជាក់ថានឹងអាចកែប្រែស្ថានការណ៍សង្គ្រាមបានយ៉ាងច្រើន។

យោងតាមរ៉យទ័រ នៅក្នុងសារដែលបានបង្ហោះកាលពីថ្ងៃទី១៧ ខែមិថុនា លើបណ្តាញសង្គម Telegram មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានាធិបតី ត្រាំ ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រទេសអ៊ុយក្រែន និងមានឆន្ទៈខ្ពស់ ក្នុងការជួយជ្រោមជ្រែងឱ្យសន្តិភាពមកដល់កាន់តែឆាប់។ ទន្ទឹមនោះ លោកក៏មិនភ្លេចអរគុណលោក ម៉ាក្រុង ផងដែរ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលនេះឡើងយ៉ាងល្អឥតខ្ចោះ និងសម្រាប់ការសហការគ្នាយ៉ាងរឹងមាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។
មិនតែប៉ុណ្ណោះ ភ្លាមៗបន្ទាប់ពីនោះ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងប្រ៊ុចសែល ហើយបានបន្តពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំនៅទីក្រុងអេវីយ៉ង់នេះ ជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) គឺលោក ម៉ាក រូតេ។ គោលដៅធំបំផុតនៅក្នុងជំនួបនេះ គឺការស្វែងរកវិធីពង្រឹងប្រព័ន្ធការពារខ្លួនរបស់អ៊ុយក្រែន ជាពិសេសគឺការចរចាសុំអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិក ដើម្បីឱ្យអ៊ុយក្រែនអាចផលិតប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងបាន។ លោកបានប្តេជ្ញាចិត្តថា នឹងធ្វើឱ្យកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា នាខែក្រោយ ក្លាយជាខែលការពារដ៏មានប្រសិទ្ធភាពសម្រាប់អ៊ុយក្រែន។
ទន្ទឹមនឹងការទូតដ៏មមាញឹកនេះ លោក ហ្សេលេនស្គី ក៏បានរំលឹកពីសារៈសំខាន់នៃកិច្ចប្រជុំរបស់ក្រុម «Ramstein» ដែលជាសម្ព័ន្ធមិត្តជាង ៥០ប្រទេស តែងតែផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន រួមទាំងកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបផងដែរ។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhail Fedorov បានទម្លាយឱ្យដឹងថា អ៊ុយក្រែនកំពុងស្នើសុំកញ្ចប់ថវិកាយោធាបន្ថែមចំនួន ២០ពាន់លានដុល្លារ ពីក្រុមសម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំនេះ ដើម្បីយកមកការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


