កូវីដ-១៩
កូវីដផ្ទុះខ្លាំងនៅឥណ្ឌា តែប្រទេសមួយជាប់នោះ មានការឆ្លងកើនឡើងដល់ទៅ១,២០០ភាគរយ
យោងតាមការគណនាទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា បើគិតតួលេខជាមធ្យមសម្រាប់រយៈពេលមួយសប្តាហ៍ចាប់តាំងពីពាក់កណ្តាលខែមេសាមក ប្រទេសនេប៉ាល់ បានកត់ត្រានូវការកើនឡើងជាង ១,២០០ភាគរយនៃករណីឆ្លងជំងឺកូវីដ-១៩។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីថ្ងៃចន្ទ ប្រទេសនេះបានប្រកាសនូវចំនួនអ្នកឆ្លងវីរុសថ្មីខ្ពស់បំផុតក្នុងកំណត់ត្រាដល់ទៅ ៧,៣៨៨ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ជាមធ្យម ប្រទេសនេះកំពុងរាយការណ៍អំពីការឆ្លងប្រចាំថ្ងៃ ២០០ករណីក្នុងមនុស្សមួយលាននាក់។
ប្រទេសជិតខាងនេប៉ាល់ គឺឥណ្ឌា ដែលកំពុងតែបន្តប្រយុទ្ធជាមួយនឹងរលកទី២ដ៏សាហាវ នៃជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញអត្រាជាមធ្យមប្រហាក់ប្រហែលគ្នានេះ ត្រឹមចុងខែមេសា។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអត្រាជាមធ្យមប្រហែល២០៦ករណី ក្នុងមនុស្សមួយលាននាក់នៅថ្ងៃទី២២ខែមេសា។
ប្រទេសអាស៊ីខាងត្បូងដ៏តូច នេប៉ាល់ បានមើលឃើញថា ចំនួនករណីឆ្លងបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងខែកុម្ភៈនិងចូលដល់ខែមីនា ដោយករណីដែលត្រូវបានគេរកឃើញថ្មី គឺចន្លោះពី៥០ទៅ១០០ករណីក្នុងមួយថ្ងៃ។ ប៉ុន្តែការឆ្លងបានផ្ទុះឡើងវិញនៅពាក់កណ្តាលខែមេសា ខណៈរលកទីពីររបស់ប្រទេសឥណ្ឌាបានបង្កើនល្បឿន ហើយករណីប្រចាំថ្ងៃនៅពេលនេះគឺឈានដល់រាប់ពាន់។

ប្រទេសនេប៉ាល់ ក៏បានរកឃើញករណីនៃវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាផងដែរ។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីនេប៉ាល់លោក Khadga Prasad Sharma Oli បានប្រកាសថាប្រទេសនេះនឹងហាមឃាត់រាល់ជើងហោះហើរអន្តរជាតិ ដោយចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៦ដល់ថ្ងៃទី១៤ខែឧសភា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ដោយសារវ៉ាក់សាំងនិងការ Lockdown ចំនួនអ្នកជំងឺកូវីដ ទួរគី ទៅព្យបាលនៅមន្ទីរពេទ្យ ធ្លាក់ចុះពាក់កណ្តាល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


