កូវីដ-១៩
ដោយសារវ៉ាក់សាំងនិងការ Lockdown ចំនួនអ្នកជំងឺកូវីដ ទួរគី ទៅព្យបាលនៅមន្ទីរពេទ្យ ធ្លាក់ចុះពាក់កណ្តាល
លោក Fahrettin Koca រដ្ឋមន្រ្តីក្រសួងសុខាភិបាលទួរគីបានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលបានដាក់ពាក្យសុំទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ នៅទូទាំងប្រទេស បានថយចុះពាក់កណ្តាល។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងខេត្ត Edirne ភាគពាយព្យ, លោក Koca បានកត់សម្គាល់ថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងនិង ការ Lockdown ទាំងស្រុងដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ខែឧសភា ប្រទេសទួរគី នឹងមានការថយចុះយ៉ាងឆាប់រហ័សនៃចំនួនការឆ្លង។
លោកបន្តថា ចំនួនករណីឆ្លងថយចុះប្រចាំថ្ងៃ នឹងបង្កើតបានជារូបភាពល្អប្រសើរទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩និងចំនួនអ្នកជំងឺធ្ងន់ធ្ងរ។
វិធានការ Lockdown ដ៏តឹងរ៉ឹងបំផុតមិនធ្លាប់មានរបស់ប្រទេសទួរគី បានចាប់ផ្តើមនៅថ្ងៃទី២៩ខែមេសា បន្ទាប់ពីករណីប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺជាង៦ម៉ឺនករណី។
ទួរគីបានចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនជាង ២៣.៤លាននាក់ ចាប់តាំងពីប្រទេសនេះចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការដ៏ធំមួយនៅពាក់កណ្តាលខែមករា ដោយផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ត្រឹម២សប្តាហ៍ប៉ុណ្ណោះ ករណីឆ្លងកូវីដហក់ឡើងខ្ពស់ជាង៦ខែដំបូង នៅពេលរាតត្បាតផ្ទុះឡើងទៅទៀត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង