ព័ត៌មានអន្ដរជាតិ
ក្រោយអាមេរិក-អ៊ីរ៉ង់ត្រូវរ៉ូវគ្នា អង្គការណាតូ ត្រៀមខ្លួនចូលរួមបើកច្រកសមុទ្រ Hormuz ឡើងវិញ
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅថ្ងៃទី១៧ ខែមិថុនា បានប្រកាសថា សម្ព័ន្ធភាពណាតូត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយបណ្តាប្រទេសអឺរ៉ុប ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះជាច្រើនខែ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលវាជាសញ្ញាបង្ហាញថា សម្ព័ន្ធភាពយោធាមួយនេះត្រៀមខ្លួនចូលរួមអន្តរាគមន៍ ប្រសិនបើមានការស្នើសុំពីបណ្តាប្រទេសជាសមាជិក។

នៅក្នុងការថ្លែងមុនកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិណាតូ លោក Rutte បានបញ្ជាក់ថា ការចូលរួមរបស់សម្ព័ន្ធភាពណាតូ គឺអាស្រ័យទៅលើថា តើបណ្តាប្រទេសដែលកំពុងសម្របសម្រួលគំនិតផ្តួចផ្តើមនេះ ត្រូវការជំនួយដែរឬទេ?
នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu លោកក៏បានលើកឡើងថា «ទោះបីជាណាតូនឹងត្រូវដើរតួនៅទីនោះ ឬក៏អត់ក៏ដោយ។ ប្រសិនបើវាមានប្រយោជន៍ ពិតណាស់យើងនឹងចូលរួមដើរតួនាទី ប៉ុន្តែប្រសិនបើពួកគេអាចធ្វើវាបានដោយគ្មានយើង វាក៏មិនអីដែរ។ ដូច្នេះ យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយ ប្រសិនបើមានតម្រូវការ»។
យ៉ាងណា ការលើកឡើងរបស់លោក បានធ្វើឡើងក្នុងពេលដែលអង់គ្លេស និងប្រទេសបារាំង កំពុងបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេសម្រាប់បេសកជនកងទ័ពជើងទឹកចម្រុះជាតិសាសន៍មួយ ដែលមានបំណងជួយសម្រួលដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ។
ប្រមុខមេដឹកនាំណាតូ បានគូសបញ្ចាក់បន្ថែមថា ការរៀបចំផ្នែកយោធាយ៉ាងទូលំទូលាយត្រូវបានធ្វើឡើងរួចរាល់ហើយដោយសម្ព័ន្ធមិត្ត និងដៃគូអឺរ៉ុបក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយសមត្ថភាពបច្ចេកទេសជំនាញត្រូវបានផ្លាស់ទីទៅជិតតំបន់នោះ ដើម្បីត្រៀមលក្ខណៈទុកជាមុនសម្រាប់ការខិតខំប្រឹងប្រែងរក្សាស្ថិរភាពដែលអាចកើតមាន។
លោក បញ្ជាក់៖«បើនិយាយតាមផ្លូវច្បាប់ និងតាមន័យត្រង់ ទីតាំងនេះគឺស្ថិតនៅក្រៅទឹកដីរបស់ណាតូ ប៉ុន្តែវាច្បាស់ណាស់ថាយើងមានករណីដែលអង់គ្លេស និងបារាំងកំពុងសម្របសម្រួលរឿងទាំងអស់នេះ។ យើងពិតជាបានឃើញការដាក់ពង្រាយទ្រព្យសម្បត្តិយោធាយ៉ាងមហិមាទុកជាមុនក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយសម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសដទៃទៀតដែលនៅជិតតំបន់ប្រតិបត្តិការ ជាពិសេសនៅពេលដែលវានិយាយអំពីការបោសសម្អាតមីន រ៉ាដា និងបច្ចេកវិទ្យាចាំបាច់ផ្សេងៗទៀត»។
គួររំលឹកផងដែរថា ក្រោយពេលអាមេរិក និងអ៊ីរ៉ង់បានឈានដល់ការចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា» (MoU) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានផ្លាស់ប្តូរទៅរករបត់វិជ្ជមានថ្មីមួយ។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជួយកាត់បន្ថយភាពតានតឹងដែលបានអូសបន្លាយពេលជាច្រើនខែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបើកផ្លូវយ៉ាងសំខាន់សម្រាប់ការចរចាសន្តិភាពខ្នាតធំ ដែលនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងប្រទេសស្វីស នាថ្ងៃសុក្រខាងមុខនេះផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


