Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រាលកៅស៊ូ​ ៩ ខ្សែ ​​កែប្រែ​មុខមាត់ជនបទ​ខេត្តកំពង់ធំ​ មានផ្លូវក្រាលកៅស៊ូ​​ស្ថាបនា​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ

បានផុស

នៅ

ផ្លូវ​ក្រាលកៅស៊ូ​ចំនួន ៩ ខ្សែ កំពុង​ស្ថាបនា​ក្រោមការ​គាំទ្រ​ពី​ដៃគូអភិវឌ្ឍ​ន៍ ដែល​អនុវត្ត​ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍ​ន៍​ជនបទ​​ កាលពី​ថ្ងៃ ១៧ ខែ​មិថុនា ឆ្នាំ ២០២៦ បាន​ចុះ​ទៅពិនិត្យវឌ្ឍនភាពនៃការស្ថាននា​ផ្លូវជនបទ​ចំនួន ០៩ ខ្សែ​នៅក្នុងខេត្តកំពង់ធំក្នុង​នោះមាន៖​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មាន​ប្រវែង ១,១០ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិ​បន្ទាយ​ស្ទោង ទៅកាន់ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅលើខ្សែផ្លូវនេះមានការស្ថាបនាផ្លូវស្ពានបេតុងចំនួន ២ ទីតាំង ដែលទីតាំងទី១ មានប្រវែង ៦០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងទីតាំងទី ២ មានប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ។

ខ្សែផ្លូវនិងស្ពាននេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានអនុវត្តការងារសាងសង់ដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។

ខ្សែទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៨,៧១ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ទៅដល់ភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង។ ផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។

ខ្សែ​ទី៣៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៩០ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិនិម្មិត ទៅដល់ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្លូវនេះចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៤៤,៥០% គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៦។

ខ្សែ​ទី៤៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែង ៤,៤៥ គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិមឈាយ ទៅដល់ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ផ្លូវនេះបញ្ចប់ការងារ​សាង​សង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។

ខ្សែ​ទី៥៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៩,៥០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិឥន្ទកុមារ ទៅកាន់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨០%

ទីតាំងទី ៦៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិប្រឡាយ ឃុំសំបូរណ៍ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៥៣%

ខ្សែ​ទី ៧៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៦,៨០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិ​កំពង់ឈើទាល ទៅកាន់ភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៧៦%

ខ្សែ​ទី ៨៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៥,៣០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិតាំងក្រសៅ ទៅកាន់ភូមិប្រឡាយ ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៤៦%

ខ្សែទី៩ ៖ ផ្លូវនេះ​មានប្រវែង ៣២ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៩ ភូមិ ក្នុងឃុំចំនួន ៣ ឃុំ ក្នុងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ។ ផ្លូវ ១ ខ្សែនេះ ជាផ្លូវដែលមានសក្ដានុពលយ៉ាងខ្លាំងក្នុងការជំរុញឱ្យមានកំណើន​សេដ្ឋកិច្ច ដោយតភ្ជាប់ពីស្រុក ១ ទៅកាន់ស្រុក ១ ទៀត តាមរយៈវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូជាដើម ប៉ុន្ដែបច្ចុប្បន្នផ្លូវនេះសភាពខូចខាតយ៉ាងខ្លាំង។

បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្ដែង លោក​រដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុង​ឱកាស​នោះដែរ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ក៏​បានចុះទៅ​​ពិនិត្យស្ថានភាពស្ពានយោលខ្សែកាបដែក ដែលមានសភាពចាស់ទ្រុឌទ្រោម និងតូចចង្អៀត ដែលមានប្រវែង ៦០ម៉ែត្រ ទទឹង ១,២០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង តភ្ជាប់ពីភូមិព្រុំស្រី ឃុំរុងរឿង ទៅកាន់ចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលមានប្រជាពលរដ្ឋអាស្រ័យស្ពាននេះចំនួន ០៣ភូមិ សរុបប្រមាណ ៩០០ គ្រួសារ រួមទាំ​ង​បាន​ចុះ​ពិនិត្យស្ថានភាពស្ពានឈើចាស់ទ្រុឌទ្រោម មានប្រវែង ៩៣ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង តភ្ជាប់ពីភូមិត្រពាំងព្រីង ទៅកាន់ភូមិអូរអង្គរ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលមានប្រជាពលរដ្ឋអាស្រ័យស្ពាននេះចំនួន ០៥ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួនគ្រួសារ ៧៦៧គ្រួសារ ស្មើនឹង ៣ ៧៧១នាក់។

ដោយសារស្ពានមានសភាពចាស់ទ្រុតទ្រោម និងតូចចង្អៀត ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនោះ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសិក្សាលទ្ធភាពធ្វើការ​សាងសង់ជាប្រភេទស្ពានដែកបេឡេតិ៍ ដើម្បីជួយសម្រួលការការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម