កីឡា
អ្នកលេងគុនខ្មែរ ឈុត សេរីវណ្ណថង រំលឹកភាពជូរចត់ជាមួយកីឡាករ MOMO បែកដល់ទៅ ៣កន្លែងផ្សេងគ្នា
អ្នកលេងគុនខ្មែរ ឈុត សេរីវណ្ណថង ថាជូរចត់ខ្លាំងកាលពីកីឡាករ MOMO លើកចុងក្រោយនេះដោយមានស្នាកបែកដល់ទៅ ៣កន្លែងឯណោះ និងជាការកម្រមួយសម្រាប់រូបគេដែលមានរបួសច្រើនបែបនេះក្នុងអាជីពប្រដាល់។

វណ្ណថង និងកូនប្រុស
ថ្លែងក្នុងកិច្ចសម្ភាសមួយកីឡាករ ឈុត សេរីវណ្ណថង បានលើកឡើងជា ប៉ះជាមួយកីឡាករ MOMO លើកចុងក្រោយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះជារឿងកម្រមានកីឡាកររូបណាវាយខ្លួនឲ្យបែកច្រើនកន្លែងបែបនេះនោះឡើយកន្លងមក។ នៅទឹកទី២ រូបគេបែកចិញ្ចើម និងបែកមាត់ បន្ទាប់មកដល់ទឹកទី៤ ចូលកែងបែកថ្ងាសបន្ថែមទៀតសរុប ៣កន្លែងផ្សេងគ្នា។
អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះបន្ថែមទៀតថា កីឡាករ MOMO រូបនេះនៅក្មេងកម្លាំងល្អ និងវាយចេញរហូតមិនឈប់នោះឡើយ។ ចំពោះស្នៀតវិញគឺចេញព្រមគ្នាតែម្ដង ពោលចេញដៃហើយគឺនិងចេញជើងទៀតតែម្ដង។ ពីមួយប្រកួតទៅមួយប្រកួតកីឡាកររូបនេះល្អទៅល្អទៅផងដែរ។

កីឡាករ ឈុត សេរីវណ្ណថង
បញ្ជាក់ដែរថា ឈុត សេរីវណ្ណថង ប៉ះកីឡាករ MOMO ពីរដងឈ្នះ១ ចាញ់១។ ប្រកួតចុងក្រោយរបស់គេគឺចាញ់ពិន្ទុ MOMO កាលពីយប់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៦ នៅសង្វៀនទទក របូតខ្សែក្រវាត់១គ្រឿងផងដែរ។ បច្ចុប្បន្ននេះ វណ្ណថង កំពុងនៅឯប្រទេសបារាំងដើម្បីត្រៀមការប្រកួតនៅទីនោះផងដែរ៕




កីឡាករ MOMO ពេលឈ្នះ វណ្ណថង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


