ព័ត៌មានជាតិ
មន្ត្រីសមត្ថកិច្ច ក.ប.ប.ខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកលក់ចែកចាយសាច់បង្កក និងប្រហិត
កំពង់ចាម ៖ មន្ត្រីសមត្ថកិច្ច ក.ប.ប.ខេត្តកំពង់ចាម បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកលក់ចែកចាយ សាច់បង្កក និងប្រហិត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សហការជាមួយ សាខាក.ប.ប.ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងស្តុកទុក លក់ចែកចាយ សាច់បង្កក ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចំនួន១៧ទីតាំង។

ជាលទ្ធផលបានរកឃើញ ចៃយ៉ខៀវ ចំនួន៥គីឡូក្រាម, ប្រហិតត្រីចំនួន៣គីឡូក្រាម , ហតដកម្ទេសចំនួន៤គីឡូក្រាម , សាច់ក្រកកញ្ចប់ចំនួន៥គីឡូក្រាម , ហតដកស្បែកជ្រូកចំនួន២គីឡូក្រាម, ប្រហិតមឹកបំពង់ចំនួ៣គីឡូក្រាម, តៅហ៊ូជ្រុងចំនួន៣គីឡូក្រាម, និងប្រហិតសាច់ក្តាមចំនួន៤គីឡូ ដែលបានហួសកាលបរិច្ឆេទ និងប្រហិតបង្កកហួសកាល បរិច្ឆេទចំនួន២៩គីឡូក្រាម។

ជាមួយគ្នានេះដែរ ក្រុមការងារ មិនបានរកឃើញសាច់បង្កកដែលមានប្រភពមកពីប្រទេសថៃនោះទេ ហេីយក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញតិពាក់ព័ន្ធជូនដល់អាជីវករ ដើម្បីឱ្យបានយល់ដឹងបន្ថែម៕
អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


