Connect with us

សន្តិសុខសង្គម

ភ្ញាក់ផ្អើល! សមត្ថកិច្ចប្រទះឃើញម៉ូតូម៉ាក ADV ទុកចោលកណ្តាលព្រៃគីរីរម្យ ជាមួយសំបុត្រសរសេរថា “ខ្ញុំបានស្លាប់ហើយ”

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលប្រចាំការនៅឧទ្យានជាតិគីរីរម្យ បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាក ADV ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LE-9373 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ ដោយគ្មានម្ចាស់ នៅចំណុចផ្លូវលំបំបែកជាបីទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី (គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥និង៣០នាទី ។

តាមការត្រួតពិនិត្យឃើញថា នៅក្នុង និងជាប់ម៉ូតូមានសម្ភារៈរួមមាន៖ កាបូបស្ពាយពណ៌ខ្មៅ ១ កាបូបយួរពណ៌ក្រហម ១ កូនកាបូបដាក់លុយពណ៌ខ្មៅ ១ ស្បែកជើងប៊ូពណ៌ខ្មៅម៉ាក LV ១គូ ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ១ និងទូរស័ព្ទ IPhone ពណ៌ស ១គ្រឿង ។

សមត្ថកិច្ចក៏បានរកឃើញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៦ មានទីលំនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញក្រដាសសៀវភៅមួយសន្លឹកមានខ្លឹមសារសរសេរដោយដៃថា៖ «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង… មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ» និងបានបន្សល់ទុកលេខទំនាក់ទំនងបងប្អូនរបស់ខ្លួន ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្វែងរកម្ចាស់សំបុត្រ ប៉ុន្តែដោយសារអាកាសធាតុមានភ្លៀងធ្លាក់ និងយប់ងងឹត ការស្រាវជ្រាវនៅមិនទាន់រកឃើញអ្វីថ្មីបន្ថែមនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម