Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ​ ទំនង​បន្ថយសម្ពាធ​លើ​​គុយ​បា ព្រោះ​តែ​គុយ​បា​ឱ្យ​សញ្ញា​ថា​ ចង់​ជជែក​ជា​មួយ​អាមេរិក​

បានផុស

នៅ

ប្រធានា​ធិបតីអាមេរិក​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ បា​ន​លើក​ឡើង​ថា​ រដ្ឋបាល​របស់​លោក​រក្សា​​​ភាព​​បត់​បែនលើ​សកម្មភាព​ដែល​អាចកើតមាន​ប្រឆាំង​នឹង​ប្រទេសគុយបា ដែល​លោក​បាន​​ដាក់​ទណ្ឌកម្ម​ថាមពលអស់​ជាច្រើន​ខែ​មកហើយ​នោះ ដោយ​បន្ថែមថា ទីក្រុង​ហាវ៉ាណា​ ចង់ចាប់ផ្តើម​ការសន្ទនា​ជាមួយ​អាមេរិក​។

លោក ត្រាំ ប្រាប់​សារព័ត៌មាន​ Axios ក្នុង​បទសម្ភាសន៍​មួយចេញ​ផ្សាយ​កាលពីថ្ងៃសុក្រថា៖ «​ ប្រទេស​គុយបា​​ចង់និយាយ[ជាមួយ​អាមេរិក​]​ យ៉ាងខ្លាំង​។ រដ្ឋមន្ត្រីការ​បរទេស លោក Marco Rubio បាន​ចូល​រួម​យ៉ាង​សកម្ម​រួចហើយ​ក្នុង​ដំណើរ​ការនេះ​»។

ប្រធានាធិប​តី​អាមេរិក​ លោក ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា រដ្ឋបាល​ទីក្រុង​ហាវ៉ាណា ​មិន​ទាន់​​បាន​ចេញ​សេចក្តីថ្លែងការណ៍​​ណាមួយ​​ លើការអះអាង​​ទាំង​នេះ​​​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ បន្ទាប់​ពី​មាន​ការ​បង្ហើប​ជាច្រើន​ខែ​ពី​ លោក ត្រាំ ថា សហរដ្ឋអាមេរិកអាច​នឹង​ព្យាយាមដណ្តើមយក​កោះការ៉ាប៊ីន​នេះ​។

ប្រធានា​ធិបតី​អាមេរិក ​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ផ្នែក​ភស្តុភារ​នៃ​ប្រតិបត្តិការ​យោធាដែល​អាចកើតមាន​ជាមួយ​នឹងសង្គ្រាមថ្មីៗ​ ក្នុង​ប្រទេសអ៊ីរ៉ង់។

លោក ត្រាំ ពិពណ៌នា​ថា​៖ « ជាដំណើរ​ដ៏វែងឆ្ងាយពាក់​ព័ន្ធ​នឹង​ជើង​ហោះ​ហើរ​រយៈពេល ១៨ម៉ោង​»។

ប្រធានា​ធិប​តី​អាមេរិក​រូប​នេះ​បាន​កំណត់​​ប្រទេស​គុយ​បា​ថា​៖ « ជាមនុស្ស​ល្ងង់ ដោយសារ​តែ​កោះ​នេះ​នៅជិតសហរដ្ឋ​អាមេរិក ចម្ងាយ​ប្រហែល ១៤៥គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​រដ្ឋ​ Florida​»។

លោក ត្រាំ​ ក៏​បាន​គូសបញ្ជាក់​ពីប្រតិបត្តិការយោធា​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុងប្រទេសវ៉េ​ណេស៊ុយអេឡា​កាល​ពី​ខែមករា ពេលកង​កម្លាំង​អាមេរិក​ចាប់​អតីត​ប្រធានាធិបតី​ លោក Nicolas Maduro ។

លោក ត្រាំ ​បាន​ចង្អុល​បង្ហាញ​ពីប្រតិបត្តិការនេះ​ថាជាគំរូ​ដ៏ជោគជ័យមួយ ​ដោយអះអាងថា​៖ « ប្រតិបត្តិការ​ទាំង​មូល​បានបញ្ចប់​ក្នុង​រយៈ​ពេល​ត្រឹមតែ ៤៨នាទីប៉ុណ្ណោះ ហើយចាប់​តាំងពីពេលនោះ​មក​បាន​ប្រែក្លាយ​ទៅជាភាពជា​ដៃគូរក​ប្រាក់ចំណេញ​»។

ប្រធានាធិបតី​អាមេរិក​បន្ថែម​ថា៖ « យើង​បាន​ចំណាយ​សម្រាប់​សង្គ្រាម​នោះជាមួយ​ប្រទេសវ៉េណេស៊ុយអេឡា​ច្រើនដងមកហើយ។ ទីក្រុងវ៉ាស៊ីនតោន​កំពុងទាញយក​ប្រេង​រាប់លាន​បារ៉ែល​ពី​ប្រទេសវ៉េណេស៊ុយអេឡា ដែល​រកប្រាក់ចំណូលបាន​ច្រើនជាង​ពេលណាៗទាំងអស់​សម្រាប់ប្រទេស​ទាំងពីរ ខណៈក្រុមហ៊ុន​ប្រេង​ធំៗចូល​មក​ក្នុងប្រទេសនេះ​។ ឥឡូវនេះ​យើង​មានទំនាក់ទំនងដ៏អស្ចារ្យ»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម