កូវីដ-១៩
ឆ្លងជិត ១ ពាន់នាក់ក្នុងមួយថ្ងៃ មន្រ្តីជំនាញបច្ចេកទេសលើកពីមូលហេតុ
អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល ឯកឧត្តម ហុក គឹមចេង បានបញ្ជាក់មូលហេតុដែលធ្វើឲ្យតួលេខនៃការឆ្លងមានការកើនឡើង គឺដោយសារការប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩។

ការឆ្លងប្រចាំថ្ងៃដែលកើនឡើងរហូតថ្ងៃនេះមានជិត ១ពាន់នាក់ ដោយមន្រ្តីសុខាភិបាលបានសម្រុកធ្វើតេស្តដោយប្រើម៉ាស៊ីនតេស្តរហ័សអាចបង្ហាញលទ្ធផលរយៈពេល ១៥ នាទី។
បើតាមលោក ហុក គីមចេង ការធ្វើតេស្តដោយប្រើម៉ាស៊ីនតេស្តរហ័សរយៈ១៥នាទី អាចដឹងលទ្ធផលវិជ្ជមានឬអវិជ្ជមានភ្លាមៗ ហើយវត្ថុសំណាកនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ម្តងទៀត។
ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់ ដែលអត្រាតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។ ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


