Connect with us

សេដ្ឋកិច្ច

​កម្ពុជា-រុស្ស៊ី ​ចុះ MOU លើ​វិស័យ​កសិកម្ម ជាការបើកច្រកទីផ្សារកសិផលកម្ពុជានាំចេញទៅរុស្ស៊ី

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ីនៅថ្ងៃទី ១៨ មិថុនា ឆ្នាំ២០២៦ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនេះ ភាគីទាំងពីរនឹងរួមគ្នាជំរុញចំណុចកិច្ច​សហ​ប្រ​តិបត្តិការមួយចំនួនជាពិសេសលើការជំរុញ​កសិពាណិជ្ជកម្ម និងវិស័យអប់រំ​ និងស្រាវ​ជ្រាវកសិកម្ម។​

​លោក ឃឹម​ ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម ​ប្រាប់កម្ពុជាថ្មីថា ​កម្ពុជា និងរុស្ស៊ី មានសក្ដា​នុពល​ខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកសិពាណិជ្ជកម្មឱ្យឈានទៅកម្រិតថ្មីមួយទៀត។

​ការចុះអនុស្សរណៈយោគយល់នេះ គឺជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រ​ដែលបំពេញ​ឱ្យគ្នា​ទៅវិញទៅ​មក ​តាមរយៈការបើកច្រកទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់រុស្ស៊ី និងការនាំចូលនូវ​ធាតុចូលកសិកម្មដែលមានគុណភាពខ្ពស់ពីសហព័ន្ធរុស្ស៊ីមកកាន់កម្ពុជា។

បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម អនុស្សរណៈនេះ នឹងដើរតួនាទីជាកាតាលីករដ៏​សំខាន់ក្នុងការពង្រឹង​សមត្ថភាពធនធាន​មនុស្ស ​និងជំរុញការស្រាវជ្រាវកសិកម្ម តាមរយៈការផ្ទេរបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរចំណេះ​ដឹង ​ដើម្បីលើកកម្ពស់ផលិតភាព និងទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម