Connect with us

ព័ត៌មានជាតិ

និស្សិតខ្មែរនៅជប៉ុនរៀបចំ «សប្តាហ៍កម្ពុជា ២០២៦» ផ្សព្វផ្សាយ​វប្បធម៌ជាតិ​ទៅ​កាន់​និស្សិតអន្តរជាតិ

បានផុស

នៅ

ប្រទេសជប៉ុន ៖ និស្សិតខ្មែរ​នៅប្រទេសជប៉ុននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងកម្មវិធី “សប្តាហ៍កម្ពុជា (Cambodian Week 2026)” នៅសាកលវិទ្យាល័យ Ritsumeikan Asia Pacific (APU) នៅ​ខេត្តអូអ៊ីតា ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ។ លោកខ្លេង សុខហ៊ ប្រធានតំបន់ហ្វូគូអូកា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតកម្ពុជា និង​និស្សិតអន្តរជាតិជាង ១០០ប្រទេស ដែលកំពុងសិក្សានៅទីនោះ។ កម្មវិធី​នេះ​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ពេញ រួមមានការសម្តែងរបាំប្រពៃណី ការតាំងពិព័រណ៍វប្បធម៌ និងការលក់ម្ហូបអាហារខ្មែរ។

ក្នុង​ឱកាស​នេះ និស្សិតខ្មែរ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន ដែលបានឧបត្ថម្ភថវិកា សម្រាប់ទិញឈុតសម្លៀកបំពាក់ប្រពៃណី និងក្រុមការងារតំបន់ហ្វូគូអូកា ដែលបានឧបត្ថម្ភថ្លៃផ្ញើសម្ភារៈ​ទៅប្រទេសជប៉ុន ដើម្បីគាំទ្រដល់និស្សិតខ្មែរ ក្នុង​ការ​រៀបចំកម្មវិធីខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម