Connect with us

ព័ត៌មានអន្ដរជាតិ

មានការ​ទម្លាយថា​ នាយករដ្ឋមន្ត្រី អង់គ្លេស លោក Starmer ត្រៀម​ខ្លួន​លាលែងតំណែង​

បានផុស

នៅ

កាសែត Observer របស់អង់គ្លេស បានចុះផ្សាយថា នាយករដ្ឋមន្ត្រី លោក Keir Starmer ត្រូវបានរំពឹងថា នឹង លាលែងពីតំណែងនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយកំណត់ពេលវេលាសម្រាប់ការចាកចេញរបស់លោក ទោះបីជាប្រភពរដ្ឋាភិបាលមួយអះអាងថា លោកនៅតែបន្តផ្តោតអារម្មណ៍លើការងារដឹកនាំប្រទេសក៏ដោយ។

នាយករដ្ឋមន្ត្រី លោក Keir Starmer (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគំរាមកំហែងដល់តំណែងរបស់លោក Starmer ដែលបានកើតឡើងជាច្រើនខែមកហើយនោះ បានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ នៅពេលដែលគូប្រជែងគឺលោក Andy Burnham បានឈ្នះអាសនៈក្នុងសភា ដែលអនុញ្ញាតឲ្យលោកអាចបើកការប្រកួតប្រជែងតំណែងដឹកនាំជាផ្លូវការបាន។

របាយការណ៍របស់កាសែត Observer បានឲ្យដឹងទៀតថា លោក Starmer កំពុងពិភាក្សាអំពីបញ្ហានេះជាមួយភរិយារបស់លោក នៅឯភូមិគ្រឹះ Chequers មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សពលករ (Labour Party) រំពឹងថា នឹងមានសេចក្តីថ្លែងការណ៍ច្បាស់លាស់ អំពីអនាគតរបស់លោកយ៉ាងហោចណាស់នៅថ្ងៃចន្ទ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពពីរដ្ឋាភិបាលបាននិយាយថា លោក Starmer នៅតែផ្តោតលើការងាររបស់ខ្លួន ហើយបានចង្អុលបង្ហាញពីសេចក្តីថ្លែងការណ៍មុនៗរបស់លោកដែលបញ្ជាក់ពីជំហរនេះ។ មេដឹកនាំអង់គ្លេសរូបនេះបានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងតស៊ូប្រឆាំងនឹងការប្រជែងតំណែងណាមួយ ហើយបានជម្រុញគណបក្សពលករបដិសេធការបែកបាក់ដោយសារជម្លោះផ្ទៃក្នុង។

សូមបញ្ជាក់ថា លោក Starmer បានដឹកនាំគណបក្សពលករកណ្តាលឆ្វេងនិយម ឲ្យទទួលបានជ័យជម្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងឆ្នាំ ២០២៤ ប៉ុន្តែបច្ចុប្បន្នលោកកំពុងប្រឈមនឹងវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីជាប់ឆ្នោតបានតែប៉ុន្មានខែ ដោយសារការធ្លាក់ចុះប្រជាប្រិយភាពលឿន ដែលបណ្តាលមកពីរឿងអាស្រូវទទួលកាដូ ការ​ប្រែប្រួល​គោលនយោបាយ និងការមិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចបានល្អ។ សម្ពាធនេះកាន់តែខ្លាំងឡើងជាមួយការត្រឡប់មកវិញរបស់លោក Andy Burnham ដែលអាចជាគូប្រជែងដណ្តើមតំណែង នាំឲ្យមានការពិភាក្សាអំពីការលាលែងពីតំណែង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម