Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យ​ស្គាល់​វត្ត​បុរាណ​ចំនួន ៣៥ ស្ថិត​នៅ​ជុំ​វិញបរិវេណតំបន់​រមណីយដ្ឋាន​អង្គរ​

បានផុស

នៅ

នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ មាន​វត្ត​បុរាណ​ចំនួន ៣៥ កន្លែង។ វត្ត​ទាំង ៣៥ កន្លែង មានទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ការពារ​តំបន់ ១ និង​តំបន់ ២ ក្រោមការ​គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ខណៈ​​វត្ត​មួយ​ចំនួន​ដោយ​សារ​អាយុ​កាល​​ចំណាស់​ និង​ភាព​ទ្រុឌទ្រោម ​ទទួល​បាន​ការ​អភិរក្ស​ជួសជុល​ពីអាជ្ញាធរជាតិអប្សរា​ ដើម្បីលើកតម្លៃ​និងថែរក្សា​ឲ្យ​​រឹងមាំ​​បន្ត​ទៀត។

វត្តទាំង ៣៥ ទីតាំង នៅ​ក្នុង​តំបន់​រមណីយដ្ឋានអង្គរមានឈ្មោះដូចជា៖

ក-១ វត្តក្នុងតំបន់ការពារទី១ (ក្នុងបរិវេណអង្គរធំ) ឧទ្យានកណ្តាល

១/ វត្តព្រះអង្គខ្មៅ ឬវត្តកងជុំ
២/ វត្តព្រះសិរអារ្យ
៣/ វត្តព្រះឥន្ទ្រទេព
៤/ វត្តគោកធ្លក
៥/ វត្តទេពប្រណម
៦/ វត្តតាំងតុ
៧/ វត្តព្រះវិហារ ៧ ល្វែង

ក-២ វត្តក្នុងតំបន់ការពារទី១ (ក្នុងបរិវេណអង្គរវត្ត) ឧទ្យានកណ្តាល

៨/ វត្ត​ឥន្ទបត្ត​បុរី​អង្គរ​ខាងជើង ហៅវត្តអង្គរជើង
៩/ វត្ត​ឥន្ទបត្ត​បុរី​អង្គរតូច​ខាងត្បូង ហៅវត្តអង្គរត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក-៣ វត្តក្នុងតំបន់ការពារទី១ ឧទ្យានកណ្តាល

១/ វត្ត​ដំរីសែនជ័យ
២/ វត្ត​កេតកន្យារាម
៣/ វត្ត​តាព្រហ្ម​មានជ័យ
៤/ វត្តឋិតសត្ថារាមរង្សី ហៅវត្តព្រះដាក់
៥/ វត្តអង្គម៉ោលសិរីវង្ស ហៅ​វត្តអង្គ​ម៉ោល
៦/ វត្តទោល​ខ្ពស់សុវណ្ណរង្សី ហៅវត្តទោលខ្ពស់
៧/ វត្តកោះកែវបារាយរតនារាម ហៅវត្តខ្នាត
៨/ វត្តបារាយ​មហាន​ទីរតនារាម ហៅ​វត្តស្វាយរមៀត
៩/ វត្ត​មន្នី​ចេស្តា ឬវត្តពោធិ៍ ២ ដើម

ក-៤ វត្តក្នុងតំបន់ការពារទី២ ឧទ្យាន​កណ្តាល

១/ វត្តច័ន្ទរង្សី ហៅវត្តគោកចាន់
២/ វត្តរង្សី​បន្ទាយជ័យ ហៅវត្ត​បន្ទាយ​ក្បាលចិន
៣/ វត្ត​ប្រាសាទ​គោកចក ហៅ​វត្តគោកចក
៤/ វត្ត​កោះតេ​ជោសែនជ័យ ឬ​វត្ត​គោក​តាលន់
៥/ វត្ត​ជ័យគិរី​មុន្នីរង្សីអនុណរៈ ហៅ​វត្តរុន
៦/ វត្ត​ច័ន្ទគីរី ហៅ​វត្តភ្នំបូក
៧/ វត្ត​សុវណ្ណគុហារ ហៅ​វត្ត​នាមរូប
៨/ វត្តសិរីវង្ស ហៅវត្តសណ្តាន់
៩/ វត្តគោកខ្ពស់មុនីរង្សី ហៅវត្តគោកខ្ពស់
១០/ វត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ
១១/ វត្តទេពពោធិវង្ស ហៅ​វត្តក្បាលខ្មោច

ក-៥ វត្តក្នុងតំបន់ការពារទី១ ឧទ្យានរលួស

១/ វត្តបាគង
២/ វត្តប្រាសាទលលៃ
៣/ វត្តរកា
៤/ វត្ត​ធម្មិស្សរារាម ហៅ​វត្តថ្មី

ក-៦ វត្តក្នុងតំបន់ការពារទី១ ឧទ្យានបន្ទាយស្រី

១/ វត្តសីលាចារ្យបន្ទាយស្រី ហៅ​វត្តបន្ទាយស្រី
២/ វត្ត​នាគវង្ស ហៅ​វត្តនាគខ្មៅ

ខ- វត្តដែលបានធ្វើការជួសជុលអភិរក្ស ដោយអាជ្ញាធរជាតិអប្សរា

១/ វត្តបាគង
២/ វត្តប្រាសាទលលៃ
៣/ វត្តព្រះឥន្ទកោសីយ៍
៤/ វត្តពោធិលង្កា
៥/ វត្តព្រះព្រហ្មរ័ត្ន
៦/ វត្ត​រាជបូណ៌
៧/ វត្ត​ដំណាក់
៨/ វត្ត​អារញ្ញរង្សី ហៅ​វត្តល្អក់

វត្តព្រះឥន្ទកោសីយ៍

គ- វត្តដែលបានធ្វើការរៀបចំ កែលំអសណ្តាប់ធ្នាប់សំណង់​តាមប្លង់មេ ដោយអាជ្ញាធរជាតិអប្សរា

១/ វត្ត​ឥន្ទបត្តបុរី​អង្គរ​ខាងជើង ហៅ​វត្តអង្គរជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម