Connect with us

កីឡា

លោក​ ពែក​ មី​ ពោល​ថា​ល្អ​មើល​ណាស់​ វិសាខា​ ប៉ះ​ អង្គរក្ស​​ និង​ចង់​ឲ្យ​មាន​ការ​ប្រកួត​បែប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​

បានផុស

នៅ

តារា​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា​ លោក​ ពែក​ មី​ កាល​ពី​យប់​មិញ​នេះ​ក៏​បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់ទះ​រវាង​ វិសាខា​ និង​បញ្ជាការដ្ឋាន​អង្គរក្ស​ ផង​ដែរ​ និង​សរសើរ​ថា​ល្អ​មើល​ខ្លាំង​ថែម​ទាំង​សន្យា​ថា​នឹង​មក​គាំទ្រ​លើក​ក្រោយៗ​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពែក មី​

ថ្លែង​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក​ ពែក​ មី​ ថា​វិសាខា​ប៉ះ​អង្គរក្ស​នេះ​យប់​មិញ​នេះ​គឺ​ពិត​ជា​ល្អ​មើល​មែន​ និង​មាន​អ្នក​មក​ទស្សនា​ច្រើន​មែនទែន។​ លោក​ថា​ព្រឺ​សម្បុរ​នៅ​ពេល​ឃើញ​អ្នក​គាំទ្រ​មក​ទស្សនា​ច្រើន​បែប​នេះ​រហូត​ចង្អៀត​រក​កន្លែង​អង្គុយ​គ្មាន​ទេ។​

តារា​កំប្លែង​ល្បីឈ្មោះ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ចង់​ឲ្យ​សហព័ន្ធ​រៀបចំ​ការ​ប្រកួត​ដូចនេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ដើម្បី​អ្នក​គាំទ្រ​បាន​មក​ទស្សនា​ផង​ និង​ដើម្បី​ឲ្យ​វិស័យ​បាល់ទះ​នៅ​កម្ពុជា​កាន់​តែ​រីកចម្រើន​បន្តបន្ទាប់​ទៅថ្ងៃ​ខាង​មុខផង។​

ការ​ប្រកួត​យប់មិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​លើក​ទី៣​ ជុំ​ទី២​ វគ្គ​សន្សំ​ពិន្ទុ​រវាង​ វិសាខា​ និង​បញ្ជាការដ្ឋាន​អង្គរក្ស​ នៅ​យប់​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​ការ​ជា​ការ​ប្រកួត​ធំ​ប្រចាំ​កម្មវិធី​ និង​មាន​អ្នក​ចូលរួម​ទស្សនា​គាំទ្រ​ច្រើន​មែនទែន​រហូត​ពេញ​កន្លែង​អង្គុយ​ និង​មាន​អ្នក​ឈរ​មើល​តាម​ចន្លោះ​ផ្សេងៗ​ជា​ច្រើន។​ លោក​ ពែក​ មី​ ក៏​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ទស្សនា​ផ្ទាល់​ផង​ដែរ។​ លទ្ធផល​នៃ​ការ​ប្រកួត​នេះ​គឺ​វិសាខា​ ឈ្នះ​លើ​ បញ្ជាការដ្ឋាន​អង្គរក្ស​ ៣-០ ទទួល​បាន ​៣ពិន្ទុ​បន្ថែម៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម