ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ស្នើឲ្យប្រទេសមូស្លីមរួបរួមគ្នា ទប់ស្កាត់សម្ពាធពីខាងក្រៅ
ក្រោយការសម្របសម្រួលក្នុងការចរចារវាងអាមេរិកនិងអ៊ីរ៉ង់នៅប្រទេសស្វីសរបស់ នាយករដ្ឋមន្ត្រិប៉ាគីស្ថាន លោក សែបាហ្ស សារីហ្វ (Shehbaz Sharif) ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន (Masoud Pezeshkian) បានធ្វើដំណើរទៅជួបពិភាក្សាទ្វេភាគីនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដោយ លើកឡើងពីទំនាក់ទំនងទ្វេភាគី និង «ការរួបរួមគ្នារបស់ប្រទេសមូស្លីម» ដើមុ្បីទប់ស្កាត់ឥទ្ធិពលពីក្រៅតំបន់។

នៅក្នុងសារបង្ហោះតាមបណ្តាញសង្គម លោក លោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន បានលើកឡើងពីការពិភាក្សាដែលប្រមុខដឹកនាំទាំងពីរ បានផ្តោត គឺ ការពិនិត្យមើលនូវស្ថានវិវត្តន៍នៃតំបន់និងអន្តរជាតិ ដោយនៅក្នុងនោះ ប្រធានាធិបតិអ៊ីរ៉ង់ បានបញ្ជាក់ជំហរថា ខ្លួនប្រឆាំងចំពោះឥទ្ធិពលពីខាងក្រៅ។
ប្រធានាធិបតីអ៊ីរ៉ង់ សរសេរថា៖«ខ្ញុំបានសម្តែងយ៉ាងមុតមាំថា ប្រជាជាតិអ៊ីរ៉ង់បានឈរដោយសិទ្ធិអំណាចដាច់ខាតប្រឆាំងនឹងសម្ពាធ និងការគំរាមកំហែងពីខាងក្រៅ ហើយបានសង្កត់ធ្ងន់ថា ឯកភាពនៃប្រជាជាតិអ៊ីស្លាមនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងការឃុបឃិតគ្នាដែលបែកបាក់»។
យោងតាម Al Jazeera នេះជាទស្សនកិច្ចលើកទីពីររបស់ប្រធានាធិបតីអ៊ីរ៉ង់ ទៅកាន់ប្រទេសប៉ាគីស្ថានក្នុងនាមជាប្រធានាធិបតី។ លើកដំបូងរបស់លោកនៅក្នុងខែសីហា ឆ្នាំ២០២៥ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ ហើយក៏ជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោកបន្ទាប់ពីជម្លោះនោះ។
តាមខ្លឹមសារដែលបានបង្ហោះលើទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រី សារីហ្វ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះផ្ញើសារសកលដ៏មានឥទ្ធិពលនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងតេអេរ៉ង់ និងអ៊ីស្លាម៉ាបាដ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំអ៊ីរ៉ង់ ក្នុងពេលដែលមន្ត្រីអ៊ីរ៉ង់ កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម ភាគីអ៊ីរ៉ង់និងប៉ាគីស្ថាន បានប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់បរិមាណពាណិជ្ជកម្មសេដ្ឋកិច្ចដល់គោលដៅប្រវត្តិសាស្ត្រចំនួន ៣០ ពាន់លានដុល្លារ។
ប្រទេសអ៊ីរ៉ង់បានធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏ខ្លាំងក្លាជាមួយមហាអំណាចសហរដ្ឋអាមេរិក ចាប់តាំងពីចុងខែកុម្ភៈ ២០២៦នេះ ដោយសហរដ្ឋអាមេរិកបានចោទប្រកាន់ អ៊ីរ៉ង់ចំពោះការផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កអសន្តិសុខដល់តំបន់និងពិភពលោក ប៉ុន្តែអ៊ីរ៉ង់តែងតែបដិសេធការចោទប្រកាន់នោះ ថាគ្មានមូលដ្ឋាន។
ទស្សនកិច្ចនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការបង្ហាញពីការដឹងគុណចំពោះតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងការសម្របសម្រួលអនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក Pezeshkian ដោយមានលោកនាយករដ្ឋមន្ត្រី សារីហ្វ ចុះហត្ថលេខាលើឯកសារនេះជាអ្នកសម្របសម្រួល៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


