Connect with us

ព័ត៌មានជាតិ

ស្វែងយល់​ពី​ស្តង់ដា​រផលិតផល​កម្ពុជា ​និង​ដំណើរការ​ចុះបញ្ជី​ផលិតកម្ម

បានផុស

នៅ

នៅក្នុង​វេទិកា​គយ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម (FASMEC) លោក ខៀវ វិចិត្រ ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្ត បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​នៃ​ការ​ចុះបញ្ជី​ផលិតកម្ម និង​ចែករំលែកពីដំណើរការ​ចុះបញ្ជី​ផលិតផល​​​ស្តង់ដា​រកម្ពុជា​ សម្រាប់​សហគ្រាស​ក្នុង​ស្រុកសិក្សា​ស្វែងយល់​បន្ថែម។

១. ការបែងចែកចំណាត់ថ្នាក់សហគ្រាស (SME)

យោងទៅតាមចរាចរណែនាំលេខ ០៣៦ ការបែងចែកចំណាត់ថ្នាក់សហគ្រាសធុនតូច និងមធ្យម ផ្អែកលើទំហំទឹកប្រាក់ដូចខាងក្រោម៖

​-មីក្រូ (Micro): ក្រោម ៥០,០០០ ដុល្លារ
-តូច (Small): ពី ៥០,០០០ ដុល្លារ ដល់ ៥០0 ,០០០ ដុល្លារ (៥០ម៉ឺនដុល្លារ)
-មធ្យម (Medium): ពី ៥០ ម៉ឺនដុល្លារ ដល់ ១ លានដុល្លារ

២. ផលប្រយោជន៍នៃការចុះបញ្ជីផលិតផល

​ការចុះបញ្ជីផលិតផល ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

​-ទទួល​បានការគាំពារ​តាមផ្លូវច្បាប់
-បង្កើត​ការជឿទុកចិត្ត​ដល់​អ្នកប្រើប្រាស់
​-មាន​ឱកាស​ទទួល​បានហិរញ្ញប្បទាន ដែលមានការប្រាក់ទាប
-ទទួលបាន​ការបណ្តុះបណ្តាល​ផ្សេងៗ និង​អាចទៅទស្សនកិច្ច​នៅក្រៅប្រទេស
-មាន​ឱកាសនាំ​ចេញផលិតផលទៅក្រៅប្រទេស (ប្រសិន​បើមិនបាន​ចុះបញ្ជីទេ គឺ​មិន​មាន​ឱកាស​នាំចេញ​ឡើយ)
-ងាយស្រួល​ដល់ដៃគូពីក្រៅប្រទេស​ក្នុង​ការសហការ
-បង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក និងកាត់បន្ថយការចំណាកស្រុក

៣. ដំណើរការ និងទីកន្លែងស្នើសុំចុះបញ្ជី​សហគ្រាស SME

>ការស្នើសុំចុះបញ្ជី SME ត្រូវបែងចែកជា ២ ដំណាក់កាល៖

-ស្នើសុំអាជ្ញាប័ណ្ណ​បង្កើតសហគ្រាស សិប្បកម្ម
-ស្នើសុំវិញ្ញាបនបត្រដំណើរការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

>ទីកន្លែងដែលអាចស្នើសុំបាន៖

-ច្រក​ចេញចូល​តែមួយ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI)
-ប្រព័ន្ធអនឡាញតាមថ្នាល CamDX
-ច្រកចេញចូល​តែមួយរបស់​មន្ទីររាជធានី-ខេត្តទាំង ២៥
-សម្រាប់ SME តូចៗ​ដែល​គ្មាន​ហានិភ័យ អាច​ស្នើសុំនៅ​ច្រកចេញ​ចូល​តែ​មួយ​នៃ​ក្រុង ស្រុក ខណ្ឌ រាជធានី​ខេត្ត

៤. ​ដំណើរការ​ចុះបញ្ជីផលិតផល

ផ្អែក​តាម​អង្គការ WIPO ​បែងចែកផលិតផលជា ៤២ ក្រុមទំនិញ។

>ការ​ចុះបញ្ជី​​ផលិតផល​ផលិត​ក្នុងស្រុក ឯកសារតម្រូវ​ចាំបាច់​មាន​​៖

-ត្រូវ​មាន​ប័ណ្ណ​ប៉ាតង់​មាន​សុពលភាព (វិញ្ញាបនបត្រដំណើរការ)
-គំរូស្លាកផលិតផល ដែលអនុលោមតាមស្តង់ដារ CS 001:2000
-វិញ្ញាបនបត្រភាគវិភាគគុណភាព​ផលិតផល (លទ្ធផល​តេស្តត្រូវតែវិជ្ជមាន ឬជាប់តាមស្តង់ដារ)

​>សម្រាប់ផលិតផលនាំចូល ឯកសារតម្រូវ​រួមមាន៖

-ឯកសារក្រុមហ៊ុន
-គំរូស្លាកផលិតផល (តម្រូវឱ្យមានការបកប្រែជាភាសាខ្មែរ ប្រសិនបើជាភាសាបរទេស)
​-វិញ្ញាបនបត្រវិភាគគុណភាព
-សិទ្ធិនាំចូលចែកចាយផ្តាច់មុខ ឬលិខិតដែលមានតម្លៃស្មើ (ករណីអត់មានសិទ្ធិផ្តាច់មុខ ​អាច​ឲ្យ​ក្រុមហ៊ុនដែលផលិតក្រៅប្រទេសចុះបញ្ជី​)

៥. តម្លៃសេវា សុពលភាព និងការបញ្ចុះតម្លៃ

​-តម្លៃសេវា៖ ២០ម៉ឺនរៀល ក្នុងមួយផលិតផល
-សុពលភាព៖ ៣ ឆ្នាំ (ត្រូវយកផលិតផលទៅធ្វើតេស្តរៀងរាល់ ៦ ខែម្តង)
>ការបញ្ចុះតម្លៃតាមយុទ្ធនាការ៖
-ពី ១ ទៅ ៤ មុខ៖ មិនមានការបញ្ចុះតម្លៃទេ
-ពី ៥ ទៅ ១៩ មុខ៖ បញ្ចុះតម្លៃ ១០%
-ពី ២០ ទៅ ៤៩ មុខ៖ បញ្ចុះតម្លៃ ១៥%
-ចាប់ពី ៥០ មុខឡើងទៅ៖ បញ្ចុះតម្លៃ ២០%

៦. អំពីស្តង់ដារ (Standard)

ការ​អនុលោម​ស្តង់ដារ​ មាន​គោលបំណង​ធានា​គុណភាព​ផលិតផល​ឱ្យ​មាន​ភាព​ស្មើគ្នា, ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់, បង្កើន​ទំនុក​ចិត្ត​អតិថិជន, សម្រួល​ពាណិជ្ជកម្ម និង​បំពេញតម្រូវការ​ច្បាប់។

​>រលេខកូដចុះបញ្ជីផលិតផលស្តង់ដា​កម្ពុជា

-លេខកូដ​ស្តង់ដា​កម្ពុជា​មាន​ទម្រង់៖ XX – YYY – ZZ
-XX: លេខតំណាងឱ្យក្រុមទំនិញ (បែងចែកជា ៤២ ក្រុមទំនិញតាម​លេខ​កូដ)
-YYY: លេខរៀងរបស់ផលិតផល (ឧទាហរណ៍៖ ០០១, ០០២)
​-ZZ: ឆ្នាំដែលបានចុះបញ្ជី (ឧទាហរណ៍៖ ២១ មានន័យថាចុះបញ្ជីឆ្នាំ ២០២១)

>ចំណាំលើស្លាកសញ្ញា (ស្តង់ដារ CS 001:2000) ត្រូវមាន ៩ ចំណុចសំខាន់ៗ (ឈ្មោះ​ផលិតផល, ម៉ាក, បញ្ជី​គ្រឿង​ផ្សំ, បរិមាណ​សុទ្ធ​និង​ទម្ងន់​នៃ​ផលិតផល​, ឈ្មោះ​និង​អាសយដ្ឋាន​អ្នក​ផលិត, ប្រភព​ផលិតផល/បារ​កូដ, លេខ​ឡូតិ៍, កាលបរិច្ឆេទ​កំណត់, វិធី​ប្រើប្រាស់​ផលិតផល)

៧. កម្រិតនៃស្តង់ដារ៖

-ស្តង់ដា​អន្តរជាតិ: Codex (ទាក់ទង​​ម្ហូបអាហារ/​សារធាតុ​បន្ថែម), ISO (ប្រព័ន្ធ​/​ផលិតផល), IEC (អគ្គិសនី/អេឡិចត្រូនិក), ITU (ទូរគមនាគមន៍)
​-ស្តង់ដា​តំបន់: អាស៊ាន (ASEAN), សហភាពអឺរ៉ុប (EU)
-ស្តង់ដាជាតិ: ប្រើសញ្ញាសម្គាល់ CS (Cambodian Standard)

​៨. ប្រភេទស្តង់ដារ៖

-ស្តង់ដារស្ម័គ្រចិត្ត៖ បច្ចុប្បន្នជាការស្ម័គ្រចិត្តតែផ្អែកលើ ISO
-ស្តង់ដារ​បញ្ជា (ត្រូវតែ​អនុវត្តតាម)៖ មាន​ប្រហែល ១៥០ ស្តង់ដារ ដូចជា ស្តង់ដារ​មី​កញ្ចប់, ទឹក​ភេសជ្ជៈ​ ទឹកសុទ្ធ​ជាដើម ដែល​ទាមទារ​ឱ្យមានវិញ្ញាបនបត្រ​បញ្ជាក់​ការអនុលោម ទើបអាច​ធ្វើ​អាជីវកម្ម​បាន​
-ស្តង់ដា​រប្រព័ន្ធ​គ្រប់គ្រង៖ ISO 9001 (គ្រប់គ្រង​គុណភាព), ISO 14001 (គ្រប់គ្រង​បរិស្ថាន​​សម្រាប់​ការ​នាំចេញ​ទៅ​អឺរ៉ុប), GMP, HACCP, និង ISO 22000 (សុវត្ថិភាព​ចំណី​អាហារ)

៩. វិទ្យាស្ថានស្តង់ដាកម្ពុជា

​>វិទ្យាស្ថានស្តង់ដារ​ដែលធ្វើការពាក់ព័ន្ធ​ចុះបញ្ជី​ស្តង់ដា​ផលិតផលកម្ពុជា មាន ៤ នាយកដ្ឋាន៖

-នាយកដ្ឋាន​ព័ត៌មាន៖ ទទួលខុសត្រូវ​ការងារ​ទំនាក់ទំនង​អន្តរជាតិ
-នាយកដ្ឋាន​អភិវឌ្ឍន៍​ស្តង់ដារ៖ ទទួលខុសត្រូវលើកាងារ​រអភិវឌ្ឍស្តង់ដារ​ផលិតផល និង​ស្តង់ដា​ប្រព័ន្ធ ដើម្បី​យកមកធ្វើជា​ស្តង់ដារ​ជាតិ ឬ​បង្កើតស្តង់ដារ​ថ្មី
-នាយកដ្ឋាន​វិញ្ញាបនបត្រកម្ម៖ ទទួលខុសត្រូវលើការចេញវិញ្ញាបនបត្រ ISO, GMP, HACCP ដែល​ពាក់ព័ន្ធ​នឹង​អនាម័យ
-នាយកដ្ឋាន​បញ្ញត្តិកម្ម៖ ទទួលខុសត្រូវលើរឿងការចុះបញ្ជីផលិតផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម