ព័ត៌មានអន្ដរជាតិ
UN៖ ត្រឹម៦ខែ កងទ័ពមីយ៉ាន់ម៉ា សម្លាប់ជនស៊ីវិល ជាង ៧០០នាក់ ក្នុងនោះមានកុមារ ដល់ទៅ ១៥៣នាក់
របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា មានជនស៊ីវិលរហូតដល់ទៅជាង ៧០០នាក់ ត្រូវបានសម្លាប់នៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ត្រឹម៦ ខែ រាប់ចាប់ពីខែសីហា ឆ្នាំមុនមក ហើយអ្វីដែលកាន់តែអាណោចអាធ័ម គឺថា ក្នុងចំណោមអ្នកស្លាប់ គឺមានកុមារ ដល់ទៅ ១៥៣នាក់ ឯណោះ។

តាមរបាយការណ៍ពីផ្នែកសិទ្ធមនុស្សរបស់ UN ដែលបញ្ចេញកាលពីដើមសប្តាហ៍ និងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន Irrawaddy នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦, ក្រៅពីនោះ ក៏មានស្រ្តី បាត់បង់ជីវិត ២២៤នាក់ផងដែរ។
របាយការណ៍នេះ បង្ហាញថា ភាគច្រើនៃអ្នកស្លាប់ គឺបណ្តាលមកពីការទម្លាក់គ្រាប់បែក និងវាយប្រហារអាកាស ជាពិសេសពីយន្តហោះចម្បាំង និងដ្រូន ដែលជាស្នាដៃរបស់កងទ័ពលោក មីន អ៊ុងឡាំង។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្ស UN លោកស្រី Ravina Shamdasani គូសបញ្ជាក់ថា៖ «មិនមែនជនស៊ីវិលទាំងអស់ សុទ្ធតែរងគ្រោះដោយសារស្នាដៃរបស់កងទ័ពមីយ៉ាន់ម៉ាទេ ហើយគ្មាននរណាម្នាក់ រងគ្រោះដោយសារស្នាដៃ របស់ក្រុមប្រដាប់អាវុធផ្សេងទៀតនោះទេ ប៉ុន្តែរបាយការណ៍នេះគឺផ្អែកទៅលើ ទិន្នន័យគួរឲ្យទុកចិត្តបាន ទោះមិនមានតួលេខពេញលេញក៏ដោយ»។

សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា គឺជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ និងកាន់តែក្ដៅគគុក ដែលផ្ទុះឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពី រដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។
ជម្លោះនេះ បានវិវត្តពីការតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ទៅជាសង្គ្រាមទូទាំងប្រទេស។
ក្រៅពីមនុស្សស្លាប់ជាច្រើនពាន់នាក់ ជម្លោះនេះ ក៏បង្ខំឲ្យមនុស្សរាប់លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែង សេដ្ឋកិច្ចជាតិធ្លាក់ចុះដុនដាប និងជួបកង្វះខាតស្បៀងអាហារ ក៏ដូចជាសម្ភារៈវេជ្ជសាស្ត្រយ៉ាងខ្លាំង ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


