Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ជួបព្យុះខ្លាំង បង្កការបំផ្លិចបំផ្លាញ

បានផុស

នៅ

ទីក្រុងបាងកក នៃប្រទេសថៃ បានជួបព្យុះមួយ ដែលមានកម្លាំងខ្យល់ដ៏ខ្លាំង លាយឡំជាមួយភ្លៀងធ្លាក់ដូចហែកមេឃ បង្កការបំផ្លិចបំផ្លាញ។

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post, ព្យុះនេះ វាយប្រហារកាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេដល់ខ័ណ្ឌ Lat Krabang។

នៅទីនោះ មានរបាយការណ៍អំពីការបាក់បង្គោលភ្លើង ចំនួន ៤០ដើម សង្កត់លើរថយន្ត ៣០គ្រឿង ព្រមទាំងបណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងបណ្តាញអ៊ីនធើណិត ផងដែរ។ មិនត្រឹមប៉ុណ្ណឹង ខ្យល់កន្ត្រាក់ ក៏បោកបំប៉ើងដំបូលផ្ទះ ជាច្រើនខ្នង ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ទេ ប៉ុន្តែមានមនុស្ស ៣នាក់រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម