ព័ត៌មានអន្ដរជាតិ
ថៃភាគខាងត្បូងក្ដៅគគុក! គ្រាប់បែក ផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ ៣ទីតាំងផ្ទួនគ្នា ក្នុងយប់តែមួយ
ភាគខាងត្បូងប្រទេសថៃ កាន់តែចលាចលខ្លាំងឡើងៗ ដោយមួយរយៈចុងក្រោយ កើតមានការវាយប្រហារជាបន្តបន្ទាប់ ឥតស្រាកស្រាន្ត ជាពិសេសកាលពីរាត្រីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ មានការបំផ្ទុះគ្រាប់បែក កម្ទេចស្ថានីយប្រេងឥន្ធនៈ ៣កន្លែងផ្ទួនៗគ្នា ក្នុងខេត្ត Yala និង Pattani។

តាមការផ្សាយរបស់ Amarin TV, ករណីដំបូង គឺកើតឡើងនៅខេត្ត Yala ដោយ គ្រាប់បែក មួយគ្រាប់ បានផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ PT ក្នុងឃុំ Sateng នៃស្រុក Mueang នាវេលាម៉ោងប្រហែល ១១យប់។
ការវាយប្រហារនោះ មិនបណ្តាលឲ្យមានជនរងគ្រោះទេ ប៉ុន្តែ វាបង្កការខូចខាតយ៉ាងដំណំ ដល់រចនាសម្ព័ន្ធខាងក្នុង នៃស្ថានីយ។

នាពេលដំណាលគ្នានោះ នៅខេត្ត Pattani ឯណោះ ក៏មានការវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈ ដដែលនេះផងដែរ ដោយគ្រាប់បែក បានផ្ទុះនៅ ២កន្លែងផ្ទួនៗគ្នា។
ករណីទី១ គឺគ្រាប់បែកបានផ្ទុះ នៅស្ថានីយប្រេងឥន្ធនៈ PT ស្រុក Sai Buri បណ្តាលឲ្យមនុស្សម្នាក់ របួស ខណៈករណីទី២ កើតនៅស្រុក Yaring ប៉ុន្តែមិនមានរបាយការណ៍ អំពីជនរងគ្រោះទេ។

គ្មានអ្វីត្រូវសង្ស័យឡើយ ប៉ូលិសថៃ បានចង្អុលចំៗ ទៅក្រុមផ្តាច់ខ្លួនឥស្លាម ថានៅពីក្រោយអំពើហិង្សានេះ ដោយមានគោលបំណងបង្កចលាចល និងអស្ថិរភាព។
មុននោះ ២ថ្ងៃ ក៏កើតមានការវាយប្រហារធំៗ ចំនួន២ខេត្ត ផ្សេងគ្នាផងដែរ នៅភាគខាងត្បូងប្រទេសថៃ ដោយករណីទីមួយ កើតឡើងនៅភូមិ Khao Din នៃឃុំ Paku ស្រុក Thung Yang Daeng ខេត្ត Pattani ដោយគ្រាប់បែកមួយគ្រាប់ មានទម្ងន់ ១៥គីឡូក្រាម បានផ្ទុះនៅមុខសាលាសាសនាមួយ បណ្តាលឲ្យអ្នកភូមិ ៤នាក់ ត្រូវរបួស។

ចំណែកករណីទី២ កើតឡើងក្នុងខេត្ត Yala ដោយជនផ្តាច់ខ្លួនមួយក្រុម មានគ្នា ៨-១០នាក់ ប្រដាប់ដោយកាំភ្លើងវែង ស្លៀកពាក់បន្លំជាឯកសណ្ឋានយោធា បានដុតបំផ្លាញ រថយន្តដឹកទំនិញមួយគ្រឿង ខ្ទេចទាំងស្រុង។
មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។
រឿងនេះសបញ្ជាក់ថា ប្រទេសថៃ កំពុងធ្លាក់ចូលទៅក្នុងភាពវឹកវរ កាន់តែជ្រៅ ដោយគ្រប់ជ្រុងនៃព្រំដែន សុទ្ធតែមានបញ្ហា៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


