ព័ត៌មានជាតិ
មន្ត្រីជំនាញព្រំដែន៖យោធាថៃកំពុងព្យាយាមគូសផែនទីថ្មីដាក់បញ្ចូលតំបន់ឈ្លានពាន កាន់កាប់លើដីកម្ពុជា ទៅក្នុងទឹកដីខ្លួន
កងទ័ពថៃកំពុងព្យាយាមគូសផែនទីថ្មីមួយទៀត ដោយដាក់បញ្ចូលតំបន់ឈ្លានពាន ដណ្ដើមពីកម្ពុជាជាច្រើនទីតាំង ហើយកំពុងកាន់កាប់ដោយខុសច្បាប់ ចូលទៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីផែនទីមាត្រដ្ឋាន១លើ៥០ពាន់ដែលថៃគូសជាឯកតោភាគី និងប្រើប្រាស់ឯកតោភាគីលើការបោះបង្គោលព្រំដែន បង្ហាញថាប្រាសាទតាមន្តធំ ប្រាសាទខ្នារ និងប្រាសាទដទៃទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។ នេះបើតាមការលើកឡើង អ្នកជំនាញជាន់ខ្ពស់កិច្ចការព្រំដែន លោក អ៊ិត សុត្ថា ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ចេញផ្សាយកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ថ្មីៗនេះ។

ការព្យាយាមគូសផែនទីថ្មីមួយទៀតបែបនេះ កើតឡើងបន្ទាប់ពីយោធាថៃបានឈ្លានពានកម្ពុជាចំនួន២លើកនៅក្នុងឆ្នាំ២០២៥ ប្រើប្រាស់មធ្យោបាយយោធា អាវុធយុទ្ធភ័ណ្ឌខុសច្បាប់ជាច្រើនប្រភេទ ប្រើប្រាស់កម្លាំងកែប្រែខ្សែបន្ទាត់ព្រំដែនដណ្ដើមយកប្រាសាទ និងទីតាំងមួយចំនួនដែលកម្ពុជាធ្លាប់ឈរជើង ហើយបច្ចុប្បន្ន បាននិងកំពុងបង្កើតអង្គហេតុសម្រេចនៅលើទីតាំងជាក់ស្ដែង ក្នុងទឹកដីកម្ពុជា។
រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក អ៊ិត សុត្ថា គូសបញ្ជាក់ថា៖« ផែនទីសេរ៊ី L7017 (មាត្រដ្ឋាន១/៥០០០០)ដែលថៃបានគូសដោយឯកតោភាគី ហើយបានប្រើប្រាស់កន្លងមកដោយខុសច្បាប់ហ្នឹង គឺបានបង្ហាញថាប្រាសាទខ្នារ និងប្រាសាទតាមន្តធំ និងប្រាសាទមួយចំនួនទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីខ្មែរ។ ហើយបច្ចុប្បន្ននេះ បើតាមខ្ញុំដឹង យោធាថៃកំពុងព្យាយាមគូសខ្សែរព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលថៃឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ដាក់បញ្ចូលទៅក្នុងទឹកដីរបស់ថៃ។»។
លោក អ៊ិត សុត្ថា គូសបញ្ជាក់ថា កុំថាឡើយផែនទីថៃគូសដោយឯកតោភាគីខ្នាត១លើ៥០ពាន់ ដែលថៃបានប្រើ ទោះបីផែនទីផ្សេងទៀតដែលថៃផលិត ឬគូសជាឯកតោភាគីក៏ផែនទីទាំងនោះ គ្មានតម្លៃ ឬអានុភាពតាមផ្លូវច្បាប់នោះឡើយ។
ព្រំដែនកម្ពុជា-ថៃ គឺខ្សែព្រំដែនអន្តរជាតិត្រូវបានកំណត់រួចមកហើយតាមរយៈខណ្ឌសីមា បោះបង្គោលព្រំដែនចំនួន៧៤ ទាំងនៅឯកសារផ្លូវការរួមមាន អនុសញ្ញា សន្ធិសញ្ញា ផែនទី កំណត់ហេតុបោះបង្គោលព្រំដែន និងឯកសារផ្សេងៗដោយ អាណាព្យាបាលបារាំងតំណាងឱ្យកម្ពុជា ជាមួយភាគីសៀម ដែលជាថៃនាពេលបច្ចុប្បន្ន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


