ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនលើស ១ ៧០០នាក់ ក្នុងមហាវិនាសកម្មរញ្ជួយដី នៅ វ៉េណេស៊ុយអេឡា
ប្រទេសវ៉េណេស៊ុយអេឡា បញ្ជាក់ថា មនុស្សស្លាប់ ក្នុងមហាវិនាសកម្មរញ្ជួយដីភ្លោះ ដែលវាយប្រហារកាលពីសប្តាហ៍មុន បានកើនដល់ ១ ៧១៩នាក់ហើយ និងរបួស ៥ ០៣៤នាក់។

តាមការផ្សាយរបស់ Al Jazeera, តួលេខនេះ គិតត្រឹមរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខណៈក្រុមជួយសង្គ្រោះ ព្រមានថា ក្តីសង្ឃឹមក្នុងការរកឃើញមនុស្សបាត់ខ្លួនរាប់ម៉ឺននាក់ទៀតទាំងនៅរស់ គឺកាន់តែស្តួចស្តើងមែនទែនហើយ ព្រោះពេលវេលាសំខាន់ ៧២ម៉ោងដំបូង ដែលជាឱកាស ក្នុងការរស់រានមានជីវិត បានបិទបញ្ចប់ទៅហើយ។
យោងតាមទិន្នន័យ ដែលបញ្ចេញដោយរដ្ឋាភិបាលវ៉េណេស៊ុយអេឡា, ក្រៅពីអ្នកស្លាប់ និងរបួស នៅមានមនុស្ស ១២ ៧២១នាក់ទៀត បាត់បង់ផ្ទះសម្បែង ចំណែកអគារចំនួន ៧៧៤ ត្រូវបាក់រលំ។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់ ២លើកផ្ទួនៗ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។
ចំណុចកណ្តាលនៃការរញ្ជួយដីដំបូងកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីលើកទី២ កម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ។

ក្រោយមក មានការរញ្ជួយដីបន្ទាប់បន្សំ (Aftershock) ជាង ៦០០ ដងទៀត ត្រូវបានកត់ត្រា ហើយក្នុងនោះ ការរញ្ជួយខ្លាំងបំផុត គឺមានកម្រិត ៤.៦ រ៉ិចទ័រ ដែលវាយប្រហារនៅជិតតំបន់ Caraballeda កាលពីថ្ងៃចន្ទ។
យ៉ាងណា មិនមានសេចក្តីរាយការណ៍ អំពីការខូចខាតថ្មីៗទេ ប៉ុន្តែការរញ្ជួយនោះ ធ្វើឲ្យអ្នកក្រុង Caracas ភ័យស្លន់ស្លោ និងរត់ចេញមកលើដងផ្លូវ ទាំងភិតភ័យ៕
អត្ថបទ៖ សុវណ្ណ
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


