Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់​យ៉ាហ៊ូ អះ​អាង​ថា សមរភូមិ​​ជាមួយអ៊ីរ៉ង់​អត់​ចប់​ទេ នឹង​បន្តទៀត ​បើ​ចាំ​បាច់​

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេន​ចាមីន ណេតាន់​យ៉ាហ៊ូ បាន​សាទរ​ ចំពោះសមិទ្ធផលយោធា​របស់អ៊ីស្រាអែល​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប៉ុន្តែ​នៅ​តែ​ប្តេ​ជ្ញា​ថា សមរភូមិ​របស់អ៊ីស្រាអែល​​មិន​ចប់​នៅ​ឡើយ​ទេ ហើយ​នៅ​តែមានការងារ​ដែល​ត្រូវ​ធ្វើប្រឆាំង​នឹង​អ៊ីរ៉ង់​​​។ នេះ​បើ​យោង​តាម​​​បទ​សម្ភាសន៍ជាមួយកាសែត ​Channel 14 នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ពេល​អ្នក​កាសែត​សួរថា​តើ សង្គ្រាមរបស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់ ​ក្រុម​ហាម៉ាស និងហេសបូឡា​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ចប់ ហើយ​ឈ្នះឬអត់?

នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល លោក ណេតាន់​យ៉ាហ៊ូ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ណេតាន់យ៉ាហ៊ូ សម្តែង​ការ​សាទរ​ ចំពោះភាព​ជោគជ័យយ៉ាង​ធំធេងលើ​​សមិទ្ធផលទាំង​នោះ​ ប៉ុន្តែ​​ថា​មិនដែល​ចប់​ទេ ដោយ​​​​​​បញ្ជាក់​ថា «ប្រសិន​បើអ្នក​ចង់រស់​នៅក្នុងមជ្ឈិមបូព៌ានិងលើពិភពលោក​បាន​សុខ​ អ្នកត្រូវតែខ្លាំង​»​។

លោក​ ណេតាន់យ៉ាហ៊ូ បន្ថែម​ថា​៖ « អ៊ីស្រាអែលខ្លាំង​ជាងពេលណាៗទាំងអស់ ហើយ​យើង​បានរារាំង​ការគំរាមកំហែង​នានា​។ យើងបាន​ធ្វើឱ្យពួកគេ​ចុះខ្សោយ​យ៉ាង​ខ្លាំង។ យើង​នៅតែមានការងារ​ដែលត្រូវធ្វើ […] យើង​​ត្រូវ​ដោះ​ស្រាយ​​អ្វី​ដែល​នៅសេសសល់​ជាមួយ​អ៊ីរ៉ង់ និងចាប់យក​ឱកាសសម្រាប់​កិច្ចព្រមព្រៀងសន្តិភាព អំឡុងពេល​ប្រយុទ្ធគ្នា​ជាបន្តបន្ទាប់​ជាមួយ​ក្រុម​ហេសបូឡាគាំទ្រ​ដោយអ៊ីរ៉ង់ និង​ក្របខ័ណ្ឌទើបចុះហត្ថ​លេខាថ្មីៗនេះ​ជាមួយលីបង់ ក្នុង​គោលបំណងដកទ័ព​អ៊ីស្រាអែល​បន្តិចម្តងៗ និង​ការធ្វើឱ្យចំណងមិត្តភាពមានលក្ខណៈធម្មតាឡើងវិញ។

ពេលសួរ​បញ្ជាក់​ពីប្រទេសណាខ្លះ​ដែលលោក​រំពឹង​ថានឹង​ឈានដល់​កិច្ចព្រមព្រៀងសន្តិភាព​ជាមួយ និងប្រសិនបើពួកគេ​រួមបញ្ចូល​អារ៉ាប៊ីសាអូឌីត?

លោក ណេតាន់​យ៉ាហ៊ូ​ បដិសេធ​ មិនបញ្ចេញឈ្មោះ​ប្រទេស​ទាំង​នោះ​ ប៉ុន្តែ​ទទូចថា៖ « ប្រទេសជា​ច្រើនកំពុងស្ថិតក្នុង​ជម្លោះ រួមទាំងប្រទេសលីបង់ផងដែរ​! ខ្ញុំ​មិនបញ្ចេញឈ្មោះ​ទេ ព្រោះខ្ញុំ​ចង់ផ្តល់លទ្ធ​ផល​ជាង​។ ប៉ុន្តែ​មនុស្សគ្រប់គ្នា​នឹងឃើញពួកគេ​ […] មាន​ការយោគយល់​គ្នាជា​មួយ​ប្រទេសលីបង់​ដែល​គ្មាននរណាម្នាក់មើលឃើញ​ទុកជាមុន ហើយ​មាន​ទំនាក់ទំនងជាមួយប្រទេសដទៃទៀតដែរ។ ខ្ញុំ​មិនអាចពន្យល់​បានទេ។ នៅ​ពេលអ្នករឹង​មាំ មនុស្ស​នឹង​​បង្កើតសម្ព័ន្ធភាព​ជាមួយអ្នក ហើយ​ពួក​គេក៏​បង្កើត​​សន្តិភាពជាមួយអ្នកផងដែរ»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម