ព័ត៌មានជាតិ
ចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
ក្រសួងមហាផ្ទៃបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ពលរដ្ឋទូទៅ និងចំណាកស្រុកទាំងអស់អាចទៅធ្វើ ឬបន្តអត្តសញ្ញាណបណ្ណបាននៅគ្រប់ស្នងការដ្ឋាននគរបាលខេត្តរាជធានី ទាំងអស់ដោយមិនចាំបាច់ត្រលប់ទៅធ្វើនៅទីកន្លែងកំណើតឡើយ។

ក្នុងសេចក្ដីជូនដំណឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្តណាមួយក៏បានដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។ ឧទាហរណ៍ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ហើយបានទៅប្រកបការងារនៅខេត្តព្រៃវែង អាចស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន»។
ពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណបណ្ណត្រូវភ្ជាប់មកជាមួយ សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត, ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ)។ សម្រាប់អ្នកបន្តអត្តសញ្ញាណបណ្ណសូមភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដែលអស់សុពលភាព ឬសុពលភាពនៅតិចជាង១៨០ថ្ងៃ ហើយបើក្នុងករណីផ្លាស់ប្ដូរអាសយដ្ឋានថ្មី (អចិន្ត្រៃយ៍) សូមភ្ជាប់មកជាមួយនូវឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី)។

សម្រាប់ការស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបាត់បង់ ឬខូច ត្រូវភ្ជាប់មកជាមួយបណ្ដឹងអំពីការបាត់បង់ ឬអត្តសញ្ញាណបណ្ណដែលខូចនោះមកជាមួយ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ការរៀបចំថ្មីនេះគឺជាការពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


