ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី លីបង់ ប្រកាសថា នឹងមិនដោះដូរទឹកដីសូម្បី «មួយចំអាម» ឲ្យអ៊ីស្រាអែល ឡើយ
ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) នៅថ្ងៃទី២ ខែកក្កដា បានចេញមុខការពារកិច្ចចរចា ជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ទង្វើនេះមិនមែនជាការក្បត់ជាតិឡើយ ហើយលោកក៏នឹងមិនប្រគល់ «ទឹកដីលីបង់សូម្បីតែមួយចំអាម» ទៅឲ្យសត្រូវនោះដែរ។ នេះបើតាមការបញ្ជាក់ពីវិមានប្រធានាធិបតីលីបង់។

ការប្រកាសបែបនេះរបស់ការិយាល័យប្រធានាធិបតីលីបង់ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃពុធ បានប្រកាសថា កងទ័ពអ៊ីស្រាអែលនឹងបន្តរស់នៅក្នុងតំបន់ដែលខ្លួនហៅថា «តំបន់សន្តិសុខ» ក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្គាហ្សា រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមការចុះផ្សាយពិសារព័ត៌មាន thedefensepost។
កាលពីសប្តាហ៍មុន លីបង់បានចុះហត្ថលេខាលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែល ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ជំហាននេះបានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។
ប្រធានាធិបតីលីបង់រូបនេះ បានបន្ថែមថា ទីក្រុងបេរូត បានសម្រេចចិត្តចូលរួមក្នុងកិច្ចពិភាក្សា គឺ ដើម្បីធានាឲ្យបាននូវការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីខ្លួន។ ជាក់ស្ដែង កិច្ចចរចាជាមួយអ៊ីស្រាអែល មិនមែនជា ការក្បត់ជាតិឡើយ ប៉ុន្តែវាគឺជាសង្គ្រាមការទូតមួយ ដែលមិនបាច់បង្ហូរឈាមដោយឥតប្រយោជន៍។ លោកក៏បានប្រកាសយ៉ាងដាច់អហង្ការថា «យើងនឹងមិនលះបង់ទឹកដីលីបង់ សូម្បីតែមួយចំអាមឡើយ»។
យោងតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌនោះ គេរំពឹងថា កងទ័ពលីបង់នឹងចាប់ផ្តើមបង្កើតអំណាចគ្រប់គ្រងរបស់ខ្លួនជាបណ្តើរៗនៅភាគខាងត្បូងលីបង់ ស្របពេលដែលក្រុមហេសបូឡា ត្រូវទម្លាក់អាវុធ ហើយអ៊ីស្រាអែលត្រូវដកទ័ពថយ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយឡើយ។ ដំណើរការលម្អិតនឹងត្រូវចែងនៅក្នុងឧបសម្ព័ន្ធសន្តិសុខ ដែលខ្លឹមសាររបស់វាមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែលហៅថា «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីថា កងកម្លាំងរបស់លោកនឹងបន្តស្ថិតនៅទីនោះ ដរាបណាទើបតែក្រុមហេសបូឡានៅតែជាការគំរាមកំហែង។
គួររំឮកថា សង្គ្រាមចុងក្រោយបង្អស់នេះ បានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានបាញ់បង្ហោះគ្រាប់មីស៊ីលទៅលើអ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការវាយលុកជើងគោក ដែលបានសម្លាប់មនុស្សជាង ៤,២០០ នាក់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មុនកិច្ចប្រជុំកំពូល អាមេរិក ដាស់តឿនឲ្យ ណាតូ ក្រើនរំឭកសមាជិកពន្លឿនបង្កើនការចំណាយ តាមត្រាំចង់បាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


