Connect with us

សន្តិសុខសង្គម

អាជ្ញាធរមូលដ្ឋាន បន្តបញ្ចេញកញ្ចប់ថវិកាអភិវឌ្ឍន៍សង្កាត់ ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចក្នុងរដូវវស្សា

បានផុស

នៅ

អាជ្ញាធរថ្នាក់មូលដ្ឋាន បន្តបញ្ចេញគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់របស់ខ្លួន តាមរយៈការដាក់ប្រព័ន្ធលូថ្មី ធំជាងដើម្បីរំដោះការជន់លិចជូនពលរដ្ឋ ក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទិសដៅការងារចង្អុលបង្ហាញផ្ទាល់ពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អាជ្ញាធរសង្កាត់ តែងតែបន្តអនុវត្តគម្រោងអភិវឌ្ឍន៍នានាក្នុងមូលដ្ឋាន ពិសេសនោះគឺប្រព័ន្ធលូបង្ហូរទឹកនេះតែម្តង ដែលជាអាទិភាពចម្បងមួយ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ បញ្ចៀសបានពីការលិចលង់ក្នុងរដូវភ្លៀងធ្លាក់ ។ ដូច្នេះលោកចៅបន្តដាក់ចេញនៅគម្រោងរបស់សង្កាត់ ដោយផ្លាស់ប្ដូរប្រពន្ធលូ ចាស់ចេញ ដាក់ថ្មីទំហំធំ ដើម្បីរដោះទឹកជូនពលរដ្ឋ។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ

លោកចៅសង្កាត់បញ្ជាក់បន្ថែមថា ពិសេសការចោល ឬទុកដាក់សំរាមឲ្យបានត្រឹមត្រូវនេះឯង ដែលជាកត្តាចម្បងបំផុត សម្រាប់បរិស្ថានស្អាត និងគ្មានសំរាមហូរទៅរំខានដល់ចរន្តទឹកហូរតាមប្រព័ន្ធលូតូចធំ អាចបង្កជាការជន់លិច ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្នោតជ្រុំ៤ ដែលជាអ្នកទទួលផល ពីគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ខាងលើ ក៏បានសម្តែងនូវអារម្មណ៍រីករាយចំពោះការអភិវឌ្ឍន៍ថ្មី តាមរយៈការផ្លាស់ប្តូរប្រព័ន្ធលូចាស់ដែលមានមុខកាត់តូច ទៅជាប្រព័ន្ធលូថ្មីដែលមានមុខកាត់ធំ ដែលជាផ្នែកសំខាន់ជួយបញ្ចៀសបានការជន់លិចក្នុងរយៈពេលយូរ បើទោះបីជាអាកាសធាតុ មានភ្លៀងធ្លាក់ក៏ដោយ ។ ពួកគាត់បន្តលើកឡើងទៀតថា កន្លងឲ្យតែមានភ្លៀងធ្លាក់ម្ដងៗ ទឹកលិចពេញផ្លូវលំបាកធ្វើដំណើរចេញចូល ទឹកដកយូថ្ងៃ ជះក្លិនស្អុយផងដែរ។

គួរបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានទៅបញ្ចប់បញ្ហាទឹកជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេល ០៥ឆ្នាំ ពោលត្រឹមឆ្នាំ២០២៨ខាងមុខ៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម