Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី នាក់ វង្ស ជួយសាងសង់ផ្ទះជូនគ្រួសារអតីតយោធិនសោធននិវត្តន៍មានជីវភាពខ្វះខាត

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ត្រី ពៅ សុខ មេបញ្ជាការវរសេនាតូចលេខ៤២១ ដឹកនាំកម្លាំងចុះសាងសង់ផ្ទះជូនអតីតយោធិនសោធននិវត្តន៍ដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅខេត្តឧត្តរមានជ័យ។ នេះបើតាមការផ្សព្វផ្សាយរបស់ហ្វេសប៊ុកផ្លូវការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារទី១ ឈ្មោះ លោកយាយ យិន មួត អាយុ៦៨ឆ្នាំ នៅភូមិសំរោង សែនជ័យ១ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងគ្រួសារទី ទី២ ឈ្មោះ លោកយាយ ឡែម ធូ អាយុ៦២ឆ្នាំ នៅភូមិសំរោងសែនជ័យ១ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ផ្ទះនីមួយៗមានទំហ៊ំ ទទឹង៤ម៉ែត្របណ្តោយ៦ម៉ែត្រ បានរួចរាល់ស្ថាពរនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និងបានប្រគល់ជូនក្រុមគ្រួសារទាំងពីរផងដែរ ។

តំណាងលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ជូនដល់ក្រុមគ្រួសារអតីតយោធិនសោធននិវត្តន៍ទាំងពីរគ្រួសារ និងបានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន ។

ជាការឆ្លើយតបក្រុមគ្រួសារទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស បាន ជួយសាងសង់ផ្ទះឲ្យពួកគាត់មានជម្រុំជម្រកស្នាក់នៅបានសមរមម្យ និងផ្តល់នូវគ្រឿងឧបភោគបរិភោគនាពេលនេះ។ ពួកគាត់បានលើកឡើងថា ជំនួយនេះបានជួយសម្រាលការលំបាក និងធ្វើឱ្យពួកគាត់មានជម្រកស្នាក់នៅសមរម្យ សម្រាប់បន្តជីវភាពរស់នៅប្រចាំថ្ងៃ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម