ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចុះអន្តរាគមន៍ និងផ្សព្វផ្សាយពីជំងឺគ្រុនឈាមដល់សិស្ស នៅស្រុកកោះធំ ខេត្តកណ្តាល
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកជំងឺឆ្លង នៃក្រសួងសុខាភិបាល រួមដំណើរដោយ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធានកម្មវិធីគ្រុនឈាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះធំ បានចុះជួយអន្តរាគមន៍ និងតាមដានស្ថានភាពជំងឺគ្រុនឈាម ព្រមទាំងផ្សព្វផ្សាយដល់សិស្សតូចៗ អំពីការបង្កា និងទប់ស្កាត់ នៃជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លា នៅស្រុកកោះធំ ខេត្តកណ្តាល។

ដើម្បីក្តាប់សភាពការណ៍ និងបច្ចុប្បន្នភាព នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីរដ្ឋលេខាធិការ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគ្រូពេទ្យ នៃមន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីពិនិត្យមើលការផ្តល់សេវាសុខាភិបាល និងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាការទទួលអ្នកជំងឺគ្រុនឈាម ដែលមានទាំងអ្នកជំងឺ ទូទៅ និងជំងឺកុមារ។
តាមរបាយការណ៍ ដែលទទួលបានពីមន្ទីរសុខាភិបាលខេត្ត ពីស្រុកប្រតិបត្តិកោះធំ និងមន្ទីរពេទ្យតេជោសែន កោះធំសរុបអ្នកជំងឺគ្រុនឈាម ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានចំនួន ៥៧៨នាក់។ ក្នុងនោះបានបញ្ចូន អ្នកជំងឺធ្ងន់ ទៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៦នាក់ និងគ្មានករណីស្លាប់ទេ។ របាយការណ៍ដដែលបានបញ្ជាក់ថា មូលដ្ឋានដែលមានការឆ្លងគ្រុនឈាមច្រើន គឺ ក្រុងសំពៅពូន ឃុំឈើខ្មៅ ឃុំព្រែកជ្រៃ និងមានឆ្លងរាយប៉ាយនៅតាមឃុំផ្សេងៗទៀត នៃស្រុកកោះធំ។

ចំណែកវិធានការណ៍ចំពោះមុខ មន្ទីរពេទ្យត្រូវមានសម្ភារៈ ឱសថ និងក្រុមគ្រូពេទ្យគ្រប់គ្រាន់ ដើម្បីសង្រ្គោះ និងព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ បន្តយុទ្ធនាការដាក់ថ្នាំអាបែត តាមផ្ទះ និងបាញ់ថ្នាំ កំចាត់មូសតាមសហគមន៍ សាលារៀន និងផ្សព្វផ្សាយការអប់រំ សុខភាព និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពី ការការពារ និងការទប់ស្កាត់ជំងឺគ្រុនឈាម។
ក្នុងឱកាសនោះដែរ លោកស្រិវេជ្ជបណ្ឌិត និងប្រតិភូសុខាភិបាល រួមជាមួយអាជ្ញាធរ ដែនដី បានបន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយដល់កូនសិស្សតូចៗ នៅសាលាបឋមសិក្សាព្រែកថ្មី ដើម្បីផ្សព្វផ្សាយ អំពីការបង្កា និងទប់ស្កាត់ នៃជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លា រួចក៏បន្តចុះពិនិត្យមើលសកម្មភាពក្រុមការងារ កំពុងអនុវត្តយុទ្ធនាការបាញ់ថ្នាំមូសតាមភូមិ ឃុំ សាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីកំចាត់ជំរកមូសខ្លា៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


