ព័ត៌មានអន្ដរជាតិ
ប៉ូលិសវៀតណាម បំបែកសម្បុកល្បែងភ្នាល់បាល់ World Cup ចាប់ខ្លួនមនុស្ស ២៦នាក់
ស្របពេលការប្រកួតបាល់ទាត់ពិភពលោក កំពុងដំណើរការ ការភ្នាល់ខុសច្បាប់ ក៏រីករាលដាលពាសពេញពិភពលោកដែរ ហើយមានប្រទេសជាច្រើន ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លើអ្នកបើកបណ្តាញហ្គេមអនឡាញ និងអ្នកភ្នាល់ជាច្រើននាក់។

ជាក់ស្តែងនៅប្រទេសវៀតណាម ប៉ូលិសក្រុង Can Tho បានបើកប្រតិបត្តិការវាយឆ្មក់ លើបណ្តាញល្បែងស៊ីសង ភ្នាល់បាល់ World Cup ដែលមានទំហំទឹកប្រាក់ប្រហែល ៣៨លានដុល្លារអាមេរិក។
តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីស្នងការប៉ូលិសក្រុង Can Tho, ប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែមិថុនា មកម្ល៉េះ។
កម្លាំងសមត្ថកិច្ច បានបើកការឆ្មក់បង្ក្រាបព្រមៗគ្នា នៅទីតាំងភ្នាល់បាល់ ចំនួន ៨កន្លែងទូទាំងក្រុង ចាប់ខ្លួនមនុស្ស ២៦នាក់។

លើសពីនេះ អាជ្ញាធរ ក៏បានដកហូតទូរស័ព្ទដៃចំនួន ៤៥ គ្រឿង, iPad, កុំព្យូទ័រ និងឯកសារនានា រួមទាំងប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ FIFA World Cup 2026 នេះ គឺជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២៣ ហើយ។ ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានប្រទេសចំនួន៣ ធ្វើជាសហម្ចាស់ផ្ទះ រួមមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ការប្រកួតបើកឆាក ធ្វើឡើងនៅពហុកីឡដ្ឋាន Estadio Azteca ក្នុងប្រទេសម៉ិកស៊ិក ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅ ពហុកីឡដ្ឋាន New York New Jersey Stadium នៃសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


