ព័ត៌មានអន្ដរជាតិ
UN ជំរុញឱ្យអាមេរិក-អ៊ីរ៉ង់ ឈប់បាញ់គ្នាបន្ទាន់ ងាកមកតុចរចាវិញ
ដោយមើលឃើញពនូវជម្លោះផ្ទុះឡើងក្តៅជាថ្មីនៅមជ្ឈិមបូព៌ា បន្ទាប់ពីការសង្គ្រាមប្រដាប់អាវុធបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) លោក Stephane Dujarric បានចេញសេចក្តីអំពាវនាវដោយត្រង់ៗទៅកាន់មហាអំណាចពិភពលោកថា ការសងសឹកគ្នាត្រូវតែបញ្ឈប់បន្ទាន់។
លោកលើកឡើងថា៖ « ការវិលត្រឡប់ទៅរកការទូតវិញគឺត្រូវការជាបន្ទាន់ ដើម្បីស្ថិរភាពក្នុងតំបន់ ដើម្បីស្ថិរភាពសកល។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវយល់ថាមធ្យោបាយដ៏ល្អបំផុត ដើម្បីបញ្ចប់ជម្លោះនេះគឺការវិលត្រឡប់ទៅកាន់តុចរចាវិញ»។

ការកត់សម្គាល់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពី UN បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមជា លោក Guterres លើកទឹកចិត្តគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់អតិបរមា និងជៀសវាងសកម្មភាពកើនឡើងបន្ថែមទៀត។
លោក Dujarric បន្ថែមថា៖ « អគ្គលេខាធិការ [លោក Guterres ]តែងតែនិយាយថា លោកត្រៀមខ្លួនជួយគ្រប់មធ្យោបាយដែលយើងអាចធ្វើបាន»។
UN កំពុងជំរុញឱ្យមានការវិលត្រឡប់មកតុចរចាវិញជាបន្ទាន់ ដោយព្រមានថា ស្ថិរភាពក្នុងតំបន់ និងពិភពលោកកំពុងជាប់គាំងដោយសារតែជម្លោះមួយនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់សារសារព័ត៌មាន News.Az នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ។
ការវាយប្រហារពេញមួយយប់នោះអ៊ីរ៉ង់បានដាក់ពង្រាយដ្រូន និងមីស៊ីលជាច្រើន។ យោងតាមសេចក្តីថ្លែងការណ៍យោធា ការវាយប្រហារទាំងនោះបានកំណត់គោលដៅដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលមានទីតាំងក្នុងប្រទេសឈូងសមុទ្រ។
គោលដៅទាំងនោះ រួមមានប្រព័ន្ធការពារដែនអាកាសអាមេរិក Patriot នៅកូវ៉ែត កន្លែងផ្កាយរណបព្រមានជាមុននៅកាតា និងឃ្លាំងប្រេងឥន្ធនៈយោធាអាមេរិកនៅបារ៉ែន។
ការទម្លាក់គ្រាប់បែកនេះ គឺជាការសងសឹកយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិករយៈពេលពីរយប់ជាប់ៗគ្នានៅទឹកដីអ៊ីរ៉ង់។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ឈានដល់ចំណុចក្តៅគគុកនៅដើមសប្តាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់បានកំណត់គោលដៅលើនាវាដឹកជញ្ជូនពាណិជ្ជកម្មដែលធ្វើដំណើរតាមច្រកសមុទ្រហ័រមូស។
យ៉ាងណា ដោយសារជម្លោះក្នុងតំបន់កំពុងពង្រីកជារៀងរាល់ម៉ោង អ្នកការទូតប្រឈមមុខនឹងសមរភូមិដ៏លំបាកមួយ ដើម្បីស្តារនូវបទឈប់បាញ់ដែលបែកបាក់ និងការពារសង្គ្រាមទាំងស្រុងឡើងវិញ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


