Connect with us

សេចក្ដីជូនដំណឹង

វីតាល់ ចាប់ដៃគ្នាជាមួយផលិតកម្មហូលីវូដ Sony Pictures នាំយកបទពិសោធន៍ថ្មីនៃផលិតផលខ្មែរ ជាមួយខ្សែភាពយន្តខ្នាតអន្តរជាតិ «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង | Spider-Man: Brand New Day»

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានប្រកាសជាផ្លូវការនូវភាពជាដៃគូសហការប្រចាំប្រទេសកម្ពុជា ជាមួយខ្សែភាពយន្តលំដាប់ពិភពលោក «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង | Spider-Man: Brand New Day» ក្នុងនាមជាដៃគូសហការផ្លូវការប្រចាំប្រទេសកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំនៅរោងភាពយន្ត លេជេន អូឡាំព្យា ដោយមានការចូលរួមពីប្រធានធុរកិច្ចនៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់), តំណាងផលិតកម្មហូលីវូដ Sony Pictures ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត (WML), ថ្នាក់ដឹកនាំ, ដៃគូសហការ, អ្នកសារព័ត៌មាន, អ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាកិច្ចសហការលើកទី៣ រវាង វីតាល់ និងផលិតកម្មហូលីវូដ Sony Pictures ដែលលើកដំបូងនៅឆ្នាំ ២០១៩ ជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ឬ Spider-Man: Far from Home» និងលើកទី២ នៅឆ្នាំ ២០២១ ជាមួយស្រឡាយបន្តនៃខ្សែភាពយន្តនេះគឺ «មនុស្សពីងពាង៖ មកផ្ទះលែងកើត ឬ Spider-Man: No Way Home» ដែលទទួលបានការ គាំទ្រយ៉ាងខ្លាំងកុះករពីសំណាក់អ្នកប្រើប្រាស់វីតាល់ និងអ្នកនិយមទស្សនាកុន ទូទាំងប្រទេសកម្ពុជា។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានមានប្រសាសន៍ថា៖ “វីតាល់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានបន្តកិច្ចសហការជាមួយ Sony Pictures ជាលើកទី៣ តាមរយៈខ្សែភាពយន្ត Spider-Man: Brand New Day។ កិច្ចសហការនេះ មិនត្រឹមតែជាការចាប់ដៃគូផ្នែកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការនាំយកបទពិសោធន៍ថ្មី ប្រកបដោយភាពច្នៃប្រឌិត និងភាពរំភើបជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា”។ លោកបានបន្តថា៖ “ថ្ងៃនេះគឺជាសក្ខីភាពថ្មីមួយ ដែលបង្ហាញពីការជឿជាក់ និងទំនុកចិត្តលើ វីតាល់ ក្នុងនាមជាផលិតផលជាតិខ្មែរ និងជាម៉ាកទឹកពិសាឈានមុខមួយនៅកម្ពុជា។

ក្នុងន័យនេះ កិច្ចសហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង» មិនមែនគ្រាន់តែជាការចាប់ដៃគូផ្នែកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នារវាងម៉ាកទឹកពិសាដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ជាមួយនឹងខ្សែភាពយន្តលំដាប់ពិភពលោក។ វីតាល់ ជឿជាក់ថា មិនត្រឹមតែផ្តល់ជូន អតិថិជននូវទឹកពិសា ដែលមានគុណភាពខ្ពស់នោះទេ តែយើងបត់បែនខ្លួនជាមួយនិន្នាការសង្គម និងនវានុវត្តន៍ផលិតផល ដោយបន្តបង្កើតនូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតជាទីចាប់អារម្មណ៍ ដើម្បីភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រើប្រាស់ ឆ្លើយតបទៅនឹងតម្រូវការ និងបរិបទសង្គមស្របតាមសកលភាវូបនីយកម្មនាពេល បច្ចុប្បន្ន។ ផ្សាភ្ជាប់នឹងសកម្មភាពថ្មីៗនេះ ដែល វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃផលិតខ្មែរ ដែលទឹកពិសា វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលគុណភាពខ្ពស់ មានគុណភាព និងសុវត្ថិភាពចំណីអាហារពិសោធន៍ដោយស្ថាប័ន NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។

លោក ហាយ ប៊ុនម៉េង ប្រធានតំណាងស្ទូឌីយោផលិតកម្ម Sony Pictures ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត (Westec Media Limited) បានចូលរួម៖ “កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ដែលតែងតែផ្តល់នូវទំនុកចិត្ត និងបន្តកិច្ចសហការដ៏ល្អជាមួយ ខ្សែភាពយន្តលំដាប់ពិភពលោក មនុស្សពីងពាង តាំងពីឆ្នាំ២០១៩ មក”។ លោកបន្តថា “អ្វីដែលធ្វើឱ្យលោកកាន់តែមានមោទនភាពទៀតនោះ គឺ វីតាល់ ជាក្រុមហ៊ុន និងផលិតផលខ្មែរ តែមួយគត់ ដែលបានសហការផ្សព្វផ្សាយដោយបោះពុម្ពការវេចខ្ចប់ផលិតផលទឹកពិសារបស់ខ្លួន ជាមួយនឹងរូបភាពនៃកំពូលខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញប្រចាំឆ្នាំ២០២៦ ប្រកបដោយភាពច្នៃប្រឌិត ជូនអ្នកប្រើប្រាស់”។

ក្នុងឱកាសនេះ វីតាល់បានបង្ហាញជាផ្លូវការនូវ ផលិតផលទឹកពិសាវីតាល់ ចំណុះ ៥០០មល រូបរាងថ្មី ដែលមានការរចនាពិសេសជាមួយ និងខ្សែភាពយន្ត «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង» ចំនួន ៦ តួអង្គ និងរចនាបថ ទាំងដប និងកេសទឹកពិសាវីតាល់។ វីតាល់ «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង» នឹងចេញលក់ជាផ្លូវការលើទីផ្សារទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ បន្ថែមលើសពីរចនាបថមនុស្សពីងពាង យើងបានដាក់ថែមបញ្ចូលវត្ថុអនុស្សាវរីយ៍ ចំនួនមានកំណត់ ដោយត្រូវចៃដន្យជាច្រើនសន្ធឹកសន្ធាប់នៅក្នុងកេសផ្សេងៗគ្នាអាចមាន៖
• កាតាបស្ពាយមនុស្សពីងពាង (Vital x SMBND Drawstring Bag)
• កាបូបប៊ិចមនុស្សពីងពាង (Vital x SMBND Pencil Bag)
• សៀវភៅផាត់ពណ៌ និងស្ទីគ័រមនុស្សពីងពាង (Vital x SMBND Coloring Book)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម