Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ចែករំលែកបទពិសោធនសិក្សានៅអូស្ត្រាលី និងទស្សនវិស័យនៃការអភិវឌ្ឍស្ថាប័ន

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា នៃពិធីជប់លៀងពិសាអាហារជាមួយអតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី ក្រោមប្រធានបទ៖ «ការអប់រំនៅប្រទេសអូស្ត្រាលីបានរួមចំណែកអភិវឌ្ឍជីវិត និងអាជីពការងាររបស់ខ្ញុំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនទាន និងបទពិសោធនៃការសិក្សាអប់រំ និងការអនុវត្តការងារជាក់ស្តែង ព្រមទាំងទស្សនវិស័យនៃការដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ជាពិសេសការចូលរួមរបស់ក្រសួងអធិការកិច្ចក្នុងការពង្រឹងអភិបាលកិច្ច ការកែទម្រង់នានានា និងការលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការសិក្សាអប់រំ ការបណ្តុះបណ្តាល ការកសាង និងការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរស្តម្ភគន្លឹះក្នុងការជំរុញការអភិវឌ្ឍស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ពីធីខាងលើ បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ វាគ្មិនកិត្តិយសនានា តំណាងក្រសួងស្ថាប័ននានា ឯកអគ្គរដ្ឋ/រាជទូត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប នៅសណ្ឋាគារសាំងហ្គ្រីឡាភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម