ព័ត៌មានអន្ដរជាតិ
គ្រូស្រីរំលោភសិស្សប្រុសអាយុ១៤ឆ្នាំញយដងហើយគំរាមធ្វើបាបបើហ៊ានប្រាប់គេ
ប៉ូលិសនិយាយថា អតីតគ្រូអប់រំកាយម្នាក់បានរំលោភផ្លូវភេទលើក្មេងប្រុសអាយុ១៤ឆ្នាំក្នុងរយៈពេល៧ខែដែលក្នុងអំឡុងពេលនោះ ពួកគេបានជួបគ្នាពីរដងក្នុងមួយសប្តាហ៍។
លោកស្រី Rochelle Cressman បានផ្តួចផ្តើមទំនាក់ទំនងផ្លូវភេទហើយបានប្រាប់ក្មេងប្រុសនោះកុំឲ្យប្រាប់នរណាឲ្យសោះពីទំនាក់ទំនងនេះហើយថែមទាំងគំរាមធ្វើបាបខ្លួនឯងនិងក្មេងប្រុសទៀតផងប្រសិនបើទង្វើខុសច្បាប់របស់ពួកគេត្រូវបានលេចធ្លាយ។

កាសែត Meadville Tribune បានរាយការណ៍ថា ស្រ្តីអាយុ៣៣ឆ្នាំដែលធ្លាប់បង្រៀននៅអនុវិទ្យាល័យមួយហើយក្មេងជំទង់បានប្រព្រឹត្តទង្វើនេះនៅឯអតីតផ្ទះរបស់នាងក្នុងទីក្រុង Oil Creek និងនៅផ្ទះមួយទៀតក្នុងទីក្រុង Titusville សហរដ្ឋអាមេរិក។
នាងបានសារភាពថា បានរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ហើយបានបង្ហាញខ្លួននៅតុលាការតំបន់ Crawford ពីបទរំលោភផ្លូវភេទចំនួន៣ករណីពាក់ព័ន្ធនឹងក្មេងជំទង់។
យោងតាមកាសែតនេះបានឲ្យដឹងថា បទឧក្រិដ្ឋកម្មចំនួន៦៣ត្រូវបានលុបចោលដោយសារតែការទទួលទោសរបស់នាង។

នាងត្រូវបានចោទប្រកាន់ដំបូងកាលពីខែឧសភាឆ្នាំ២០១៩ពីបទរំលោភសេពសន្ថវៈចំនួន៤២ករណីក៏ដូចជាការរំលោភផ្លូវភេទដោយអចេតនា១០ករណីនិងបទចោទប្រកាន់ផ្សេងទៀតផងដែរ។
នាងគ្រោងនឹងត្រូវបានគេកាត់ទោសនៅខែកុម្ភៈឆ្នាំក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី