ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តពង្រឹងយន្តការប្រឡងបាក់ឌុប និងរក្សាគោលការណ៍ «អ្នកចេះគឺជាប់»
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងរៀបចំការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយផ្តោតលើការពង្រឹងយន្តការរៀបចំប្រឡង និងវិធានការបង្ការហានិភ័យ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងរក្សាបាននូវគោលការណ៍ «អ្នកចេះគឺជាប់»។

បើតាមការផុសលើទំព័រហ្វេសប៊ុករបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងអប់រំ នារសៀលថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ថា កិច្ចប្រជុំក៏បានផ្តោតលើការពង្រឹងការអនុវត្តការងារសំខាន់ៗ រួមមាន គោលការណ៍នៃប្រឡង និងនីតិវិធីប្រឡង, ការបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ, បេក្ខជនប្រឡង, ការត្រួតពិនិត្យមណ្ឌលប្រឡង, ការរៀបចំគណៈមេប្រយោគ និង គណៈកម្មការនានា, ការរៀបចំជំនួយការអប្បមាទទូទាំងប្រទេស, វិញ្ញាសាប្រឡង, ទំនាក់ទំនង អន្តរក្រសួង ស្ថាប័ន, ការធានាពីដំណើរការ ប្រព័ន្ធបូក ស្រង់ពិន្ទុ, សម្ភារ បរិក្ខានិង ថវិកាប្រឡង, ការរៀបចំយន្តការតាមដាន និង ប្រមូលព័ត៌មាន រួមទាំង ការត្រៀមលក្ខណៈសម្រាប់ដំណើរការកំណែផងដែរ។

បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ថា អង្គប្រជុំបានពិភាក្សាលើការវិភាគ និងបង្ការហានិភ័យ ដោយពិនិត្យឡើងវិញនូវបញ្ហាប្រឈមដែលធ្លាប់កើតមានក្នុងការប្រឡងកន្លងមក ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ជាពិសេស ក្នុងដំណាក់កាលសំណេរ កំណែ និងស្រង់ពិន្ទុ។ ទន្ទឹមនឹងនេះ ក៏បានត្រួតពិនិត្យការងារបច្ចេកទេស និងរដ្ឋបាល ដូចជា ការរៀបចំវិញ្ញាសា ការរៀបចំមណ្ឌលប្រឡង និងមណ្ឌលត្រៀម ការបែងចែកកម្លាំងគណៈមេប្រយោគ ការគ្រប់គ្រងថវិកា និងសម្ភារប្រឡងជាដើម។
តាមប្រភពខាងលើ លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កិច្ចប្រជុំនេះ ក៏បានត្រួតពិនិត្យលើបច្ចេកទេស និងរដ្ឋបាល ដូចជាការផ្ទៀងផ្ទាត់ការងារផលិតវិញ្ញាសា ការរៀបចំមណ្ឌលប្រឡង និងមណ្ឌលត្រៀម ការបែងចែកកម្លាំងគណៈមេប្រយោគ ការគ្រប់គ្រងថវិកា និងសម្ភារឧបទេស»។

សូមជម្រាបថា កិច្ចប្រជុំ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទទីស្តីការក្រសួង នាយកដ្ឋានកិច្ចការប្រឡង និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញ និងបានណែនាំឱ្យបន្តពង្រឹងការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង ព្រមទាំងយកចិត្តទុកដាក់លើការរក្សាអនាម័យនៅតាមមណ្ឌលប្រឡងឱ្យបានល្អប្រសើរ ដើម្បីធានាភាពរលូននៃការប្រឡងបាក់ឌុបឆ្នាំ២០២៦ នេះ៕





-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


