ព័ត៌មានអន្ដរជាតិ
អាមេរិក វាយ ៤យប់-៤ថ្ងៃ! អ៊ីរ៉ង់ ប្រកាសថា ស្លាប់ជនស៊ីវិលជាង ៣០នាក់ និងរបួស ២៦០នាក់
ក្នុងរយៈពេល៤យប់-៤ថ្ងៃមកនេះ សហរដ្ឋអាមេរិក បានវាយសន្ធាប់អ៊ីរ៉ង់មិនព្រមដកដៃនោះឡើយ ដោយកំណត់គោលដៅលើទីតាំង រាប់រយកន្លែង ហើយឥឡូវទីក្រុងតេហេរ៉ង់ អះអាងថា មានជនស៊ីវិលជាង ៣០នាក់ ស្លាប់ក្នុងការវាយប្រហារនោះ។

ទូរទស្សន៍ Al Jazeera បានដកស្រង់របាយការណ៍ របស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ ដែលក៏ឲ្យដឹងផងដែរថា ក្រៅពីមនុស្សស្លាប់ នៅមាន ជាង ២៦០នាក់ទៀតរបួស ទូទាំងប្រទេស។
ទន្ទឹមនោះ ទីក្រុងតេហេរ៉ង់ ក៏ទទួលស្គាល់ដែរថា ការវាយប្រហារដោយមីស៊ីលតែមួយគ្រាប់ របស់សហរដ្ឋអាមេរិក ដែលមានផ្ទុកក្បាលគ្រាប់ចំនួន ១៣ បានធ្លាក់ចំយោធភូមិភាគមួយ នៅជិតទីក្រុង Bampur ភាគអាគ្នេយ៍ សម្លាប់បុគ្គលិកយោធាអស់ ៧ នាក់។
រឿងនេះកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ បានឈានចូលយប់ទី៤ និងថែមទាំង ចាប់ផ្តើមអនុវត្តការបិទខ្ទប់ផ្លូវទឹក ទៀតផង។

តាមការផ្សាយរបស់ CNN នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប្រតិបត្តិការយោធាចុងក្រោយបង្អស់នេះ ចាប់ផ្តើមឡើងនៅម៉ោង ១០:៣០នាទីយប់ថ្ងៃអង្គារ ហើយក្រោយមកមួយម៉ោង លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បញ្ជាឲ្យបិទខ្ទប់ផ្លូវទឹកជាផ្លូវការតែម្តង លើគ្រប់កំពង់ផែអ៊ីរ៉ង់។
ជុំវិញរឿងនេះ បើតាមសេចក្តីប្រកាសរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM), ការវាយប្រហារ គឺផ្តោតសំខាន់ទៅបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់ លែងឲ្យវាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz ទៀត។
ក្នុងប្រតិបត្តិការនោះ អាមេរិកបានវាយប្រហារលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់ៗ រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas, រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈិមបូព៌ាក្នុងទីក្រុង Abadan, ទីក្រុង Mahshahr ក៏ដូចជាកោះ Qeshm, កោះ Kish និងកោះ Abu Musa ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


