សន្តិសុខសង្គម
បង្ក្រាបទីតាំងអាហារដ្ឋាន និងផ្ទះសំណាក់មួយកន្លែង លួចលាក់បង្កប់សេវាផ្លូវភេទ និងនាំស្រីក្មេងមកបម្រើការ នៅខេត្តកំពង់ស្ពឺ
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងអាហារដ្ឋាន និងផ្ទះសំណាក់មួយកន្លែង ដែលសង្ស័យថាបានលួចលាក់បើកឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងធ្វើពេស្យាចារ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងសង្គ្រោះនារីរងគ្រោះចំនួន ៧នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពី លោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
ទន្ទឹមនឹងនោះ កម្លាំងជំនាញដឹកនាំដោយ លោកស្រីវរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំងផ្ទាល់ ដែលមានយីហោ «អាហារដ្ឋានម្លប់លាភត្រជាក់ចិត្ត» និង «ផ្ទះសំណាក់ ហេងហេង» ស្ថិតនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។



លោកស្រីនាយការិយាល័យបានបញ្ជាក់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញបន្ទប់សម្រាប់ស្នាក់នៅ និងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ឈ្មោះ សុខុម សៀប ភេទស្រី អាយុ ៦០ឆ្នាំ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានអន្តរាគមន៍ជួយសង្គ្រោះនារីដែលមករកការងារធ្វើនៅទីតាំងខាងលើបានចំនួន ៧នាក់ ក្នុងនោះមាននារីជាអនីតិជន (អាយុក្រោម ១៨ឆ្នាំ) ចំនួន ២នាក់ ដែលត្រូវបានម្ចាស់ហាងអូសទាញ និងធានាឱ្យមកបម្រើការងារនៅទីនេះ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនទាំងនារីរងគ្រោះទាំង ៧នាក់ និងម្ចាស់ទីតាំង មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕






-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


