ជីវិតកម្សាន្ដ
ម៉ា ដូណា បំផុសអ្នកសិល្បៈរួមផ្សព្វផ្សាយផលិតផលខ្មែរ ខណៈការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៦ ចាប់ផ្តើមស្អែកនេះ
តារាសម្តែង និងកំប្លែងលោក ម៉ា ដូណា បានអំពាវនាវដល់សិល្បករ និងសិល្បការិនីខ្មែរទាំងអស់ ចូលរួមផ្សព្វផ្សាយ និងលើកតម្កើងស្នាដៃកូនខ្មែរ តាមរយៈការគាំទ្រផលិតផល និងសកម្មភាពដែលបង្ហាញពីសមត្ថភាពរបស់អ្នកផលិតក្នុងស្រុក។ លោកថា ទោះបច្ចុប្បន្នលោកកំពុងស្ថិតនៅក្រៅប្រទេសក៏ដោយ ក៏មិនភ្លេចការការផ្សព្វផ្សាយស្នាដៃផលិតផលកូនខ្មែរនោះដែរ។
ការលើកឡើងនេះ គឺស្របពេលដែលមានការរៀបចំការតាំងពិពណ៌ពាណិជ្ជកម្ម និងទីផ្សារអាហារកម្ពុជា ២០២៦ ក្រោមយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» ដែលនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ ។
ស្របពេលបញ្ហាព្រំដែនកម្ពុជា-ថៃនៅតែជាប្រធានបទរសើប ស្មារតីគាំទ្រផលិតផលក្នុងស្រុក និងការបន្តពហិកាផលិតផលថៃ ក៏នៅតែត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ និងបុគ្គលល្បីៗមួយចំនួន ដែលចាត់ទុកថាជាការបង្ហាញពីការរួបរួម និងការលើកកម្ពស់ផលិតផលជាតិ។
ជាក់ស្តែង តាមរយៈសារបង្ហោះលើបណ្តាញសង្គម លោក ម៉ា ដូណា បានរៀបរាប់ថា “ទោះខ្ញុំនៅស្រុកក្រៅតែខ្ញុំជាសិល្បករត្រូវចូលរួមឆ្លៀតផ្សព្វផ្សាយនូវអ្វីដែលជាការរបង្ហាញស្នាដៃកូនខ្មែរ ការតាំងពិព័ណ៌ដល់ធំអស្ចារ្យ នៅថ្ងៃទី១៧/១៨/១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលកោះពេជ្រ និងបន្តពហិការផលិតផលចោរសៀមងាកមកតម្កើងផលិផលជាតិយើង”។
គួររំលឹកថា កន្លងមក លោក ម៉ា ដូណា ធ្លាប់ប្រកាសបន្តពហិកាមិនប្រើប្រាស់ទំនិញ និងផលិតផលថៃ បន្ទាប់ពីមានភាពតានតឹងពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកថែមទាំងបានបង្ហាញជំហរថា នឹងបន្តប្រកាន់ខ្ជាប់ការសម្រេចចិត្តនេះ និងផ្តាំដល់កូនចៅជំនាន់ក្រោយឱ្យចូលរួមគាំទ្រផលិតផលជាតិផងដែរ៕ ដោយ៖ ចាន់រ៉ា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


