បច្ចេកវិទ្យា
Royal Enfield Classic 500 ការរចនាដ៏ទាក់ទាញ មើលមិនចេះស៊ាំភ្នែក
Description: រឿងរ៉ាវ
ការរចនាបែបចំណាស់ (old-school) និងក្រោយសង្គ្រាមលោក បានបង្កើតនៅជុំវិញម៉ាស៊ីនដែលអ្នកអាចទុកចិត្តបាន។ ហើយនោះគឺ Classic ដែលជាម៉ាស៊ីន ផ្ដល់នូវភាពរីករាយក្នុងការជិះម៉ូតូ ហើយបង្កើនទំនុកចិត្តដល់អ្នកក្នុងពេលជិះគ្រប់ស្ថានភាពផ្លូវ។ នៅក្នុងម៉ូដែលមួយនេះ បង្ហាញនូវការតំណាងឲ្យប្រពៃណី ជាមួយបច្ចេកវិទ្យាទំនើប ដែលគួរឲ្យចង់គយគន់មិនចេះចប់ មិនស៊ាំភ្នែក។

ការដំណើរការ និងដោះស្រាយរបស់មុខងារ
Classic 500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Twinspark ស៊ីឡាំង 499cc ដែលផលិតកម្លាំងបាន 27.2bhp នៅ 5250rpm និងកម្លាំងបង្វិលអតិបរមា 41.3Nm នៅ 4000rpm។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខ ប្រាំល្បឿន ដែលផ្ទេរថាមពលទៅកង់ខាងក្រោយតាមរយៈច្រវាក់។


ភារកិច្ចរបស់ហ្វ្រាំងត្រូវបានដោះស្រាយដោយហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយ។ ឌីសខាងមុខ 280 mm ទទួលបាន piston calliper ពីរ ចំណែកឌីសខាងក្រោយ 240 mm ទទួលបាន piston calliper តែមួយ។ លក្ខណៈសុវត្ថិភាពរួមមាន ប្រព័ន្ធហ្វ្រាំង (ABS) ដើម្បីបង្កើនថាមពល និងជួយទប់លំនឹងពេលឈប់ម៉ូតូ។ ម៉ាស៊ីនបង្កើតកម្លាំងបង្វិលជុំដ៏ធំដែលធ្វើឲ្យអ្នកជក់ចិត្តក្នុងការបើកបរម៉ូតូ។ Classic 500 ដំណើរការបានយ៉ាងល្អនៅក្នុងទម្រង់នឹង ត្រង់ល្អ ដោយសារតែទម្ងន់ធ្ងន់ និងថាមពលរបស់វា។

អំពី Royal Enfield
យីហោម៉ូតូចាស់ជាងគេក្នុងការផលិតជាបន្ត គឺ Royal Enfield ដែលបានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្ត្រមួយដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។


យ៉ាងណាមិញតម្លៃរបស់ Classic 500 ចាប់ផ្តើមពី ៥,៣១៤ ដុល្លារនៅក្នុងប្រទេសកម្ពុជា ហើយអាចរកជាវបាននៅ TF Motors (Cambodia) Co Ltd អគារលេខ ១៧៤, មហាវិថីសហព័ន្ធរុស្ស៊ី ក្រុងភ្នំពេញ។ កាន់តែពិសេសម៉ូដែលមួយនេះមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសរួមមាន៖ Army Battle Green, Desert Storm Beige, Black, Chrome Graphite, Chrome Green, Redditch Red។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


