Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៦ចំនួន៣ ក្នុងស្រុកពញាឮ និងស្រុកមុខកំពូល

បានផុស

នៅ

ដើម្បីធានាឱ្យបានភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ក្រោមការចង្អុលបង្ហាញពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសនៃរដ្ឋបាលខេត្ត មន្ទីរ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ចុះបំពេញបេសកកម្ម ដើម្បីពិនិត្យលើ គម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៦ ចំនួន ០៣គម្រោង ស្ថិតក្នុងភូមិសាស្ត្រស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវ គុណភាព បច្ចេកទេស និងវឌ្ឍនភាពការងារ ឆ្លើយតបទៅនិង តម្រូវការក្នុងមូលដ្ឋាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។គម្រោងចំនួន០៣ ដែលក្រុមការងារបច្ចេកទេសនៃរដ្ឋបាលខេត្ត ចុះពិនិត្យ រួមមាន៖ គម្រោងទី១ ផ្លូវចាក់ថ្មម៉ិច មានប្រវែង ១,៥០០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និង កម្រាស់ ០.២០ ម៉ែត្រ ស្ថិតនៅភូមិអំពិលផ្អែម ឃុំវិហារហ្លួង ស្រុកពញាឮ។ គម្រោងទី២ ផ្លូវចាក់បេតុងអាមេ ចំនួន ៤ខ្សែ ដែលមានប្រវែងសរុប ២,០២០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ដោយលាតសន្ធឹងទៅកាន់ភូមិចំនួន ៤ ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ។

គម្រោងទី៣ ការងារជួសជុលដាក់លូមូលរំដោះទឹក ចំនួន ២ខ្សែ ដែលមានប្រវែងសរុប ៣,០៦០ ម៉ែត្រ ស្ថិតក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល៖ ខ្សែទី១៖ ប្រវែង ៧០០ ម៉ែត្រ ទំហំមុខកាត់១ ម៉ែត្រ, តួលូប្រវែង ២.៥ ម៉ែត្រ អណ្តូងលូ ២៩ កន្លែង និងមុខឈ្នាង ១ កន្លែង។ ខ្សែទី២៖ ប្រវែង ២,៣៦០ ម៉ែត្រ ទំហំមុខកាត់០.៨ ម៉ែត្រ តួលូប្រវែង ២.៥ ម៉ែត្រ អណ្តូងលូចំនួន ៩៦កន្លែង។

ក្នុងឱកាសចុះពិនិត្យនោះដែរ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារបច្ចេកទេសខេត្ត អ្នកទទួលម៉ៅការ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធដែលបានចូលរួមសហការអនុវត្តគម្រោងទាំងនេះ ស្របតាមផែនការ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចមូលដ្ឋាន និងជួយសម្រួលដល់ការធ្វើដំណើរ នឹងជួយឲ្យការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល កាត់បន្ថយការលិចលង់ក្នុងរដូវវស្សា និងជួយឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមាន ភាពស៊ីវិល័យ និងមានសុវត្ថិភាពខ្ពស់។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ថែរក្សាផ្លូវ និងប្រព័ន្ធលូទាំងនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់ជាប្រយោជន៍រួមបានយូរអង្វែងតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម