ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការស្នើសុំសេវាសាធារណៈចំនួន៩ថែមទៀត តាមប្រព័ន្ធអនឡាញ
លោក ឡាយ អ៊េវិន ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ជាការឆ្លើយតបទៅតាមគោលនយោបាយដឹកនាំ ពិសេសគន្លឹះអាទិភាពចម្បងមួយ ក្នុងចំណោមគន្លឹះអាទិភាពចម្បងទាំង០៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ «បច្ចេកវិទ្យា» រដ្ឋបាលរាជធានីភ្នំពេញបានបន្តធ្វើទំនើបកម្មលើការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយសេវាជាច្រើនកំពុងត្រូវបានដាក់ឲ្យស្នើសុំតាមប្រព័ន្ធឌីជីថល នៅតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការស្នើសុំតាមប្រព័ន្ធអនឡាញ សម្រាប់ថ្នាក់មូលដ្ឋានខណ្ឌ នៅរាជធានីភ្នំពេញនូវ វិស័យសាធារណៈចំនួន០៩ថ្មីបន្ថែមទៀតហើយ។

លោកប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីសិក្ខាសាលានេះ ផ្សព្វផ្សាយស្តីពីការផ្តល់សេវាវិស័យទាំង១២ និងការដាក់ឲ្យដំណើរការផ្លូវការនូវការផ្តល់សេវាអនឡាញតាមយន្តការច្រកចេញចូលតែមួយក្នុងមូលដ្ឋានខណ្ឌ៧មករា និងខណ្ឌដូនពេញ ក្រោមវត្តមានដឹកនាំដោយ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកជា ខេមា អភិបាលខណ្ឌដូនពេញ លោកស្រីអភិបាលរងខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មនានាជាច្រើននាក់


ពលរដ្ឋ សម្តែងការពេញចិត្តចំពោះការរុញច្រានការផ្តល់សេវា កាន់តែគៀកគិតពួកគាត់ ពិសេសទទួលបានចំណេះដឹងថ្មីក្នុងការចេះបង្កើតគណនេយ្យស្នើសុំសេវានានា តាមប្រព័ន្ធអនឡាញ ដែលកាន់តែផ្តល់ភាពងាយស្រួល តម្លាភាព និងលឿនរហ័ស ។
គួរបញ្ជាក់ថា ៖ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែជម្រុញខ្ពស់ដល់មន្ត្រីនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើសេវាជូនពលរដ្ឋ ដោយមិនត្រូវខ្ជះខ្ជាយក្នុងការផ្តល់ឯកសារ ដែលជាកត្តាធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ព្រោះតែការយឺតយ៉ាវលើការបំពេញការងាររបស់មន្ត្រីនោះឡើយ ៕ អត្ថបទ ៖សុភា







-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


