ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌសែនសុខ បន្តសម្អាតប្រឡាយទួលសំពៅ កាត់ស្មៅ កាយស្រង់សំរាម និងជំរុញពលរដ្ឋរួមគ្នាថែរក្សាបរិស្ថាន
អាជ្ញាធរខណ្ឌសែនសុខ បន្តពង្រឹងការងារថែទាំប្រព័ន្ធប្រឡាយរំដោះទឹក ដោយមិនត្រឹមតែស្ដារប្រឡាយឱ្យមានលំហូរទឹកបានលឿន និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តសម្អាតបរិស្ថានជុំវិញប្រឡាយ តាមរយៈការកាត់ស្មៅនៅលើខ្នងប្រឡាយ និងមាត់ប្រឡាយ ព្រមទាំងកាយស្រង់ និងប្រមូលសំរាមចេញពីក្នុង និងជុំវិញប្រឡាយ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយការកកស្ទះលំហូរទឹកក្នុងរដូវវស្សា។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ បានបន្តចុះអនុវត្តការងារកាត់ស្មៅ កាយស្រង់សំរាម និងថែទាំប្រឡាយទួលសំពៅ ស្ថិតនៅតំបន់ខាងក្រោយផ្សារឈូកមាស ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សកម្មភាពនេះ គឺជាផ្នែកមួយនៃផែនការថែទាំប្រព័ន្ធរំដោះទឹកជាប្រចាំ ដើម្បីធានាឱ្យប្រឡាយមានសភាពស្អាត គ្មានស្មៅដុះរាំងស្ទះ និងគ្មានសំរាមបង្កការកកស្ទះចរន្តទឹក។
ការអនុវត្តការងារនេះ មិនត្រឹមតែរួមចំណែកធ្វើឱ្យទឹកហូរបានលឿន កាត់បន្ថយហានិភ័យនៃការជន់លិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យនៅតាមបណ្ដោយប្រឡាយ ឱ្យកាន់តែមានភាពស្អាត និងផ្តល់បរិយាកាសរស់នៅល្អប្រសើរសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ទន្ទឹមនឹងនេះ អាជ្ញាធរខណ្ឌសែនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាបរិស្ថានរួម ដោយវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនបោះចោលចូលក្នុងប្រឡាយ ឬតាមមាត់ប្រឡាយ ដើម្បីរួមគ្នារក្សាអនាម័យ បរិស្ថាន ផាសុខភាពរស់នៅ និងធានាឱ្យប្រព័ន្ធប្រឡាយអាចបំពេញតួនាទីរំដោះទឹកបានល្អ មានទឹកហូរលឿន និងរក្សាបាននូវសោភ័ណភាព៕ អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


