Connect with us

កីឡា

លោក​ កែវ​ រ៉េមី​ ក្រុម​ជម្រើសជាតិ​តេក្វាន់ដូ ITF​ ប្ដេជ្ញា​លើក​ទង់ជាតិ​ខ្មែរ​ជា​ថ្មី​នៅ​ម៉ុងហ្គោលី​

បានផុស

នៅ

លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ ប្រកាស​ពី​ការ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១១​ និង​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ប្រឹងប្រែង​ដណ្ដើមយក​ជ័យជម្នះ​លើក​ទង់ជាតិ​ខ្មែរ​ជា​ថ្មី​នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី។​

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ លោក​ កែវ​ រ៉េម​ បាន​លើក​ឡើង​ថា​ ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១១​ នៅ​ខែ​សីហា​ ឆ្នាំ​២០២៦​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ឈុត​ធំ​ និង​ថ្នាល​សរុប​ ៣១​រូប​នឹង​ទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ​នៅ​ប្រទេស​ម៉ុងហ្គោលី។​

ថ្នាក់ដឹកនាំ​ឆ្នើម​ខាង​លើ​បន្ថែម​ទៀត​ថា​ កន្លង​ទៅ​តេក្វាន់ដូ​ ITF​ កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយ​គ្រប់​កម្រិត​រួច​មក​ហើយ​រហូត​បណ្ដា​ប្រទេស​ចូលរួម​តែងតែ​បារម្ភ​ និង​មិន​អាច​មើល​ស្រាល​បាន​នោះ​ឡើយ​ពេស​ត្រូវ​ប្រកួត​ប៉ះ​គ្នា​ម្ដងៗ។​

យ៉ាង​ណា​លើក​នេះ​ក្នុង​នាម​សហព័ន្ធ​ និង​ក្រុម​ជម្រើសជាតិ​ទាំង​អស់​ប្ដេជ្ញា​ខំប្រឹង​ប្រែងដណ្ដើម​យក​ជ័យជម្នះ​ដើម្បី​បង្ហាញ​ទង់​ជាតិ​ខ្មែរ​ជា​ថ្មី​ទៀត​ឲ្យ​បណ្ដា​ប្រទេស​ចូលរួម​ ឬ​អន្តរជាតិ​បាន​ឃើញ​ពី​ភាព​ខ្លាំង​ និង​អស្ចារ្យ​របស់​ខ្មែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតេក្វាន់ដូ ITF

បញ្ជាក់​ដែរ​ថា​ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF​ ដែល​មាន​លោក​ កែវ​ រ៉េមី​ ​ប្រធានបាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុងពិធី​សន្និសីទសារព័ត៌មាន​ប្រកាស​ពី​ការ​ចូលរួម​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី១១​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៦​ នៅ​ប្រទេស​ម៉ុងហ្គោលី។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ ៩​ ខែ​សីហា ឆ្នាំ​២០២៦។​ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​ផង​ដែរ​សហព័ន្ធ​តេក្វាន់ដូ​ ITF កម្ពុជា ​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ ស.ស.យ.ក រាជធានី​ និង​ក្រុមហ៊ុន​វឌ្ឍនៈ​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម