ជីវិតកម្សាន្ដ
ប៉ុបពី សុំចិត្តមហាជននិងអ្នកផលិតមាតិការមួយចំនួនបញ្ឈប់ការរើសអើងភេទ
តារាសម្តែង ប៉ុបពី បានបញ្ចេញសារដោយរៀបរាប់បង្ហាញនូវការអាក់អន់ចិត្ត បន្ទាប់ពីឃើញមកដល់សម័យនេះហើយគឺនៅតែមានបុគ្គលក្នុងសង្គមមួយចំនួនបន្តការរើសអើងភេទដូចរូបខ្លួនជាដើម។

ដោយឃើញមានការរើសអើងមួយចំនួនបែបនេះ តារាសម្តែង ប៉ុបពី ថ្មីៗនេះ ក៏បានចេញមុខស្នើឱ្យបញ្ឈប់ការរើសអើងជេប្រមាថមើលងាយភេទទី៣ ឬអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកដែលស្រលាញ់ភេទទី៣ ផងដែរ ខណ:ថ្មីៗកន្លងទៅ គឺមានក្រុមផលិតផលិតមាតិការខ្លះបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលភេទទី៣ ផងដែរ។
កញ្ញា ប៉ុបពី បានលើកឡើងទាំងហួសចិត្តថា “ធ្វើជាមនុស្សសូមកុំជាន់ឈ្លីកិត្តិយសអ្នកដទៃ ដើម្បីឱ្យគេមើលមកខ្លួនថា អស្ចារ្យ”។ ការលើកឡើងនេះ គឺបន្ទាប់ពីកញ្ញាសង្កេតឃើញថា មួយរយ:នេះមានអ្នកផលិតមាតិកាខ្លះ ផលិតវីដេអូហាក់មិនដែលទទួលបានការអប់រំ។ ដោយហេតុនេះ កញ្ញាប្រាប់ចំៗថា “ទោះគេភេទអី្វគឺជាជីវិតរបស់គេហើយគេក៏មិនដែលទៅរំខានជីវិតអ្នកឯងនោះទ”។
ប៉ុបពី ជាតារាសម្តែងភេទទី៣ ដែលបានកែមកជាស្រីពេញលក្ខណៈ។ ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំកន្លងមកនេះ ប៉ុបពី ត្រូវបានគេកត់សម្គាល់ថាទាំងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព គឺតារាស្រីរូបនេះមានភាពល្បីគួរសមបើប្រៀបធៀបនិងតារាប្រុស-ស្រីរួមជំនាន់ព្រោះថា ប៉ុបពី ជាតារាភេទទី៣ដែលមានរូបរាងស្រស់ស្អាត និងថែមទាំងមានទេពកោសល្យសិល្បៈពីកំណើតទៀតផង៕ ដោយ៖ ចាន់រ៉ា






-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


