Connect with us

ព័ត៌មានជាតិ

រដ្ឋាករស្វយ័តទឹកស្អាតភ្នំពេញ ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ ៩ភូមិ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បានផុស

នៅ

ដើម្បីឆ្លើយតបចំពោះការលំបាក និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្រុមការងារបច្ចេកទេសនៃរដ្ឋាករស្វយ័តទឹកស្អាតភ្នំពេញ បាននិងកំពុងប្រញាប់ប្រញាល់អនុវត្តសកម្មភាពកាត់បេតុង និងខួងផ្លូវ ដើម្បីបង្កើនសម្ពាធទឹក និងជួយឲ្យប្រព័ន្ធទឹកស្អាតរត់បានខ្លាំងជាងមុន ជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់នៅពេលថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងពេញមួយថ្ងៃ រហូតដល់ម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតលើតំបន់ដែលជួបប្រទះបញ្ហាទឹកហូរខ្សោយខ្លាំងនៅពេលថ្ងៃ ជាពិសេសនៅទីតាំងខាងកើតច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តំណាងក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីម៉ោង ៨:០០ ព្រឹក រហូតមកដល់យប់ជ្រៅ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនកាត់បេតុងចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ និងជីកដាក់ប្រព័ន្ធទុយយោទឹកស្អាតជំរុញសម្ពាធ បានប្រវែង ១០០ ម៉ែត្រ រួមទាំងបានលុបកប់ស្ដារផ្លូវឡើងវិញនៅពេលល្ងាច។ បន្ថែមពីនេះ ក្រុមការងារក៏បានបន្តខួងផ្លូវលេខ ២១៧ បានប្រវែង ២៨ ម៉ែត្របន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៧:៣០ នាទីយប់ថ្ងៃដដែល ការដ្ឋានទាំងមូលអនុវត្តសម្រេចបានប្រមាណជិត ៥០% ហើយ។ ក្រុមការងារនឹងបន្តសកម្មភាពយ៉ាងសកម្មនៅថ្ងៃស្អែកបន្ថែមទៀត ដើម្បីរៀបចំប្រព័ន្ធនេះឱ្យបានរួចរាល់ជាស្ថាពរ។

ជាមួយគ្នាផងដែលអាជ្ញាធរ រំពឹងថានឹងដោះស្រាយបញ្ហាខ្វះទឹក និងបង្កើនសម្ពាធទឹកឱ្យហូរបានខ្លាំងជូនប្រជាពលរដ្ឋរស់នៅក្នុង ៩ភូមិ នៃសង្កាត់ស្ទឹងមានជ័យទី២ ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅតាមខ្នងផ្ទះរៀងៗខ្លួននាពេលឆាប់ៗខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម