កីឡា
អបអរសាទរ! ក្រុមបាល់ទះកម្ពុជា បានកក់កៅអីឡើងទៅពានអាស៊ី AVC Cup ជាលើកដំបូង
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានកក់កៅអី ឡើងទៅប្រកួតពានរង្វាន់អាស៊ី AVC Men’s Volleyball Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីបានឈ្នះជើងឯក SEA Volleeyball Cup ជើងទី១ ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន។

រហូតដល់ពេលនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា មិនទាន់ប្រកាសជាផ្លូវការជុំវិញការទទួលបានកៅអីទៅប្រកួតពានរង្វាន់អាស៊ីទេ ប៉ុន្តែបើផ្អែកតាម wikipedia និងការផ្សាយរបស់សារព័ត៌មានវៀតណាមជាច្រើនបានបង្ហាញថា ក្រុមជើងឯក SEA V. Cup ជើងទី១ និងក្រុមជើងឯក SEA V. Cup ជើងទី២ ឆ្នាំ ២០២៦ គឺទទួលបានកៅអីទៅប្រកួតពានរង្វាន់អាស៊ី AVC Men’s Cup នៅឆ្នាំ ២០២៦។
ប្រការនេះមានន័យថា កម្ពុជា ជាម្ចាស់ជើងឯក SEA V. Cup ជើងទី១ និង វៀតណាម ជាម្ចាស់ជើងឯក SEA V. Cup ជើងទី២ បានឡើងទៅប្រកួតពានរង្វាន់អាស៊ី។ ចំណែក ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏បានឡើងទៅប្រកួតពាន AVC Men’s Cup ជុំចុងក្រោយដែរក្នុងនាមជាម្ចាស់ការពារតំណែងជើងឯក ដោយសារ ក្រុមឥណ្ឌូណេស៊ី បានឈ្នះជើងឯកពាន AVC Men’s Cup នៅឆ្នាំ ២០២៦នេះ។

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតការភ្ញាក់ផ្អើលដោយបានឈ្នះហ្វីលីពីន នៅវគ្គសន្សំពិន្ទុក្នុងពូល ហើយបានឈ្នះ សៀម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានឈ្នះ ឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាជើងឯក SEA V. Cup ជើងទី១ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ជាមួយគ្នានេះ ក្រុមបាល់ទះវៀតណាម ក៏មិនធម្មតាដែរសម្រាប់ការប្រកួតជើងទី២។ ពួកគេបានឈ្នះ មីយ៉ាន់ម៉ា និងបានចាញ់ សៀម នៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះឥណ្ឌូណេស៊ី និងបានឈ្នះ សៀម នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាជើងឯកលើកដំបូងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ AVC Men’s Cup ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ដែលធ្វើការប្រកួតជារៀងរាល់ឆ្នាំដោយក្រុមបាល់ទះជម្រើសជាតិនៅតំបន់អាស៊ី និងអូសេអានី។ ជាទូទៅ ការប្រកួតជុំចុងក្រោយគឺជ្រើសរើសយកចំនួន ១២ ក្រុម ដែលចេញពីការប្រកួតជម្រុះតាមតំបន់ដូចជា តំបន់អាស៊ានមាន២ តំបន់អាស៊ីកណ្តាលមាន១ក្រុម តំបន់អាស៊ីខាងកើតមាន១ក្រុម តំបន់អាស៊ីខាងលិចមាន១ក្រុម តំបន់អូសេអានី១ក្រុម ក្រុមការពារតំណែងជើងឯក១ក្រុម ក្រុមម្ចាស់ផ្ទះ១ក្រុម និងក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅ World Rankings ប្រចាំតំបន់អាស៊ី ៤ ក្រុមទៀត៕

អត្ថបទ៖ វិរបុត្រ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


