ព័ត៌មានជាតិ
បាញ់ថ្នាំសម្លាប់មេរោគតាមគោលដៅទីតាំងពាក់ព័ន្ធនិងវិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហមនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ដើម្បីបង្កើនអនាម័យបរិស្ថាន និងឲ្យបរិយាកាសល្អ នៅក្នុងតំបន់ក្រហម នៃសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចកងកម្លាំងទាំង៣ នៅព្រឹក ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមគោលដៅ ទីតាំងពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ពិសេសនៅតំបន់ក្រហម។

យុទ្ធនាការនេះចូលរួម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី កម្លាំងអាវុធហត្ថ មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន ចុះ ពិនិត្យនៅស្ថានីយរថយន្តភ្លើងក្នុងនោះបានបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំងពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហម។

លោកគាត ហ៊ុល បានប្រាប់ឲ្យដឹងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបន្តការពារខ្លួនឲ្យបានហ្មត់ចត់ដោយអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួនផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីរដ្ឋបាលក្រុងប៉ោយប៉ែតបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហមសង្ឃឹមថា ជំងឺកូវីដកូវីដ.១៩នេះនិងរលាយចេញពីតំបន់ក្រហមនេះជាមិនខានឡើយ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន